ម៉ាឡាគី 4
4
ថ្ងៃរបស់ព្រះអម្ចាស់
1ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! ថ្ងៃនោះនឹងមកដល់ដូចជាឡដែលកំពុងឆេះ នោះអស់អ្នកដែលក្អេងក្អាង និងអស់អ្នកដែលធ្វើអាក្រក់នឹងក្លាយជាជញ្រ្ជាំង ហើយពួកគេនឹងត្រូវបានបញ្ឆេះនៅថ្ងៃដែលនឹងមកដល់នោះ ឥតសល់ឫស ឬមែករបស់ពួកគេឡើយ។ 2រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។ 3ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងចាត់វិធានការ អ្នករាល់គ្នានឹងជាន់ឈ្លីមនុស្សអាក្រក់។ ជាការពិត ពួកគេនឹងទៅជាផេះនៅក្រោមបាតជើងរបស់អ្នករាល់គ្នា។
4“ចូរនឹកចាំក្រឹត្យវិន័យរបស់ម៉ូសេអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់គាត់នៅលើភ្នំហោរែបសម្រាប់អ៊ីស្រាអែលទាំងមូល ព្រមទាំងបទបញ្ញត្តិ និងច្បាប់ទាំងនោះ។ 5មើល៍! យើងនឹងចាត់ព្យាការីអេលីយ៉ាឲ្យមកឯអ្នករាល់គ្នា មុនថ្ងៃដ៏ធំឧត្ដម និងគួរឲ្យខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់។ 6គាត់នឹងធ្វើឲ្យចិត្តរបស់ឪពុកបែរមករកកូន ហើយធ្វើឲ្យចិត្តរបស់កូនបែរមករកឪពុកវិញ ក្រែងលោយើងមកវាយកម្ទេចផែនដីដោយការបំផ្លាញទាំងស្រុង”៕:៚
ទើបបានជ្រើសរើសហើយ៖
ម៉ាឡាគី 4: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative