រ៉ូម 8:5-17

រ៉ូម 8:5-17 គកស១៦

ដ្បិត​អស់​អ្នក​ដែល​រស់​នៅ​តាម​សាច់​ឈាម គិត​តែ​ពី​ការ​របស់​សាច់​ឈាម តែ​អស់​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ពី​ការ​របស់​ព្រះ‌វិញ្ញាណ។ គំនិត​ដែល​គិត​អំពី​សាច់​ឈាម ជា​សេចក្តី​ស្លាប់ តែ​គំនិត​ដែល​គិត​អំពី​ព្រះ‌វិញ្ញាណ នោះ​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត។ ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់​ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ហើយ​អស់​អ្នក​ដែល​រស់​នៅ​ខាង​សាច់​ឈាម ពុំ​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ។ ប៉ុន្តែ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ​វិញ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន‌បើ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទោះ​ជា​រូប​កាយ​ត្រូវ​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ តែ​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត ព្រោះ​តែ​សេចក្តី​សុចរិត។ ប្រសិន‌បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់ ទ្រង់​ក៏​នឹង​ប្រោស​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ដែល​តែង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត តាម​រយៈ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​នោះ​ដែរ។ ដូច្នេះ បង‌ប្អូន​អើយ យើង​ជំពាក់ តែ​មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ដើម្បី​រស់​តាម​សាច់​ឈាម​នោះ​ទេ ដ្បិត​បើ​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ តែ​បើ​អ្នក​រាល់​គ្នា​សម្លាប់​អំពើ​របស់​រូប​កាយ ដោយ​សារ​ព្រះ‌វិញ្ញាណ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត ហើយ​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដឹក​នាំ អ្នក​ទាំង​នោះ​ជា​កូន​របស់​ព្រះ។ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​វិញ្ញាណ​ជា​បាវ​បម្រើ ដែល​នាំ​ឲ្យ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​ទទួល​វិញ្ញាណ​ជា​កូន វិញ។ ពេល​យើង​ស្រែក​ឡើង​ថា ឱអ័ប្បា! ព្រះ‌វរបិតា! គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ ហើយ​ប្រសិន‌បើ​យើង​ពិត​ជា​កូន​មែន នោះ​យើង​ជា​អ្នក​គ្រង​មត៌ក គឺ​ជា​អ្នក​គ្រង​មត៌ក​របស់​ព្រះ​រួម​ជា​មួយ​ព្រះ‌គ្រីស្ទ។ ពិត​មែន បើ​យើង​រង​ទុក្ខ​លំបាក​ជា​មួយ​ព្រះ‌អង្គ នោះ​យើង​ក៏​នឹង​ទទួល​សិរីល្អ​ជា​មួយ​ព្រះ‌អង្គ​ដែរ។

អាន រ៉ូម 8

Verse Images for រ៉ូម 8:5-17

រ៉ូម 8:5-17 - ដ្បិត​អស់​អ្នក​ដែល​រស់​នៅ​តាម​សាច់​ឈាម គិត​តែ​ពី​ការ​របស់​សាច់​ឈាម តែ​អស់​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ពី​ការ​របស់​ព្រះ‌វិញ្ញាណ។ គំនិត​ដែល​គិត​អំពី​សាច់​ឈាម ជា​សេចក្តី​ស្លាប់ តែ​គំនិត​ដែល​គិត​អំពី​ព្រះ‌វិញ្ញាណ នោះ​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត។ ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់​ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ហើយ​អស់​អ្នក​ដែល​រស់​នៅ​ខាង​សាច់​ឈាម ពុំ​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ។ ប៉ុន្តែ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ​វិញ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន‌បើ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទោះ​ជា​រូប​កាយ​ត្រូវ​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ តែ​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត ព្រោះ​តែ​សេចក្តី​សុចរិត។ ប្រសិន‌បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់ ទ្រង់​ក៏​នឹង​ប្រោស​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ដែល​តែង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត តាម​រយៈ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​នោះ​ដែរ។
ដូច្នេះ បង‌ប្អូន​អើយ យើង​ជំពាក់ តែ​មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ដើម្បី​រស់​តាម​សាច់​ឈាម​នោះ​ទេ ដ្បិត​បើ​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ តែ​បើ​អ្នក​រាល់​គ្នា​សម្លាប់​អំពើ​របស់​រូប​កាយ ដោយ​សារ​ព្រះ‌វិញ្ញាណ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត ហើយ​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដឹក​នាំ អ្នក​ទាំង​នោះ​ជា​កូន​របស់​ព្រះ។ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​វិញ្ញាណ​ជា​បាវ​បម្រើ ដែល​នាំ​ឲ្យ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​ទទួល​វិញ្ញាណ​ជា​កូន វិញ។ ពេល​យើង​ស្រែក​ឡើង​ថា ឱអ័ប្បា! ព្រះ‌វរបិតា! គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ ហើយ​ប្រសិន‌បើ​យើង​ពិត​ជា​កូន​មែន នោះ​យើង​ជា​អ្នក​គ្រង​មត៌ក គឺ​ជា​អ្នក​គ្រង​មត៌ក​របស់​ព្រះ​រួម​ជា​មួយ​ព្រះ‌គ្រីស្ទ។ ពិត​មែន បើ​យើង​រង​ទុក្ខ​លំបាក​ជា​មួយ​ព្រះ‌អង្គ នោះ​យើង​ក៏​នឹង​ទទួល​សិរីល្អ​ជា​មួយ​ព្រះ‌អង្គ​ដែរ។រ៉ូម 8:5-17 - ដ្បិត​អស់​អ្នក​ដែល​រស់​នៅ​តាម​សាច់​ឈាម គិត​តែ​ពី​ការ​របស់​សាច់​ឈាម តែ​អស់​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ពី​ការ​របស់​ព្រះ‌វិញ្ញាណ។ គំនិត​ដែល​គិត​អំពី​សាច់​ឈាម ជា​សេចក្តី​ស្លាប់ តែ​គំនិត​ដែល​គិត​អំពី​ព្រះ‌វិញ្ញាណ នោះ​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត។ ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់​ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ហើយ​អស់​អ្នក​ដែល​រស់​នៅ​ខាង​សាច់​ឈាម ពុំ​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ។ ប៉ុន្តែ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ​វិញ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន‌បើ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទោះ​ជា​រូប​កាយ​ត្រូវ​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ តែ​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត ព្រោះ​តែ​សេចក្តី​សុចរិត។ ប្រសិន‌បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់ ទ្រង់​ក៏​នឹង​ប្រោស​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ដែល​តែង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត តាម​រយៈ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​នោះ​ដែរ។
ដូច្នេះ បង‌ប្អូន​អើយ យើង​ជំពាក់ តែ​មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ដើម្បី​រស់​តាម​សាច់​ឈាម​នោះ​ទេ ដ្បិត​បើ​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ តែ​បើ​អ្នក​រាល់​គ្នា​សម្លាប់​អំពើ​របស់​រូប​កាយ ដោយ​សារ​ព្រះ‌វិញ្ញាណ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត ហើយ​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដឹក​នាំ អ្នក​ទាំង​នោះ​ជា​កូន​របស់​ព្រះ។ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​វិញ្ញាណ​ជា​បាវ​បម្រើ ដែល​នាំ​ឲ្យ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​ទទួល​វិញ្ញាណ​ជា​កូន វិញ។ ពេល​យើង​ស្រែក​ឡើង​ថា ឱអ័ប្បា! ព្រះ‌វរបិតា! គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ ហើយ​ប្រសិន‌បើ​យើង​ពិត​ជា​កូន​មែន នោះ​យើង​ជា​អ្នក​គ្រង​មត៌ក គឺ​ជា​អ្នក​គ្រង​មត៌ក​របស់​ព្រះ​រួម​ជា​មួយ​ព្រះ‌គ្រីស្ទ។ ពិត​មែន បើ​យើង​រង​ទុក្ខ​លំបាក​ជា​មួយ​ព្រះ‌អង្គ នោះ​យើង​ក៏​នឹង​ទទួល​សិរីល្អ​ជា​មួយ​ព្រះ‌អង្គ​ដែរ។