រ៉ូម 8:1-9

រ៉ូម 8:1-9 គកស១៦

ដូច្នេះ ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ គ្មាន​ទោស​ទេ។ ដ្បិត​ច្បាប់​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ច្បាប់​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ។ ការ​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​មិន​កើត ដោយ​សារ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​សម្រេច​រួច​ហើយ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ឲ្យ​មក មាន​រូប​អង្គ​ដូច​ជា​មនុស្ស​ខាង​សាច់​ឈាម​ដែល​មាន​បាប ហើយ​ដើម្បី​ដោះ​ស្រាយ​អំពើ​បាប ព្រះ‌អង្គ​ដាក់​ទោស​បាប​នៅ​ក្នុង​សាច់​ឈាម ដើម្បី​ឲ្យ​សេចក្ដី​សុចរិត​ដែល​ក្រឹត្យ‌វិន័យ​បង្គាប់​មក បាន​សម្រេច​នៅ​ក្នុង​យើង ដែល​មិន​រស់​នៅ​តាម​សាច់​ឈាម តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ។ ដ្បិត​អស់​អ្នក​ដែល​រស់​នៅ​តាម​សាច់​ឈាម គិត​តែ​ពី​ការ​របស់​សាច់​ឈាម តែ​អស់​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ពី​ការ​របស់​ព្រះ‌វិញ្ញាណ។ គំនិត​ដែល​គិត​អំពី​សាច់​ឈាម ជា​សេចក្តី​ស្លាប់ តែ​គំនិត​ដែល​គិត​អំពី​ព្រះ‌វិញ្ញាណ នោះ​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត។ ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់​ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ហើយ​អស់​អ្នក​ដែល​រស់​នៅ​ខាង​សាច់​ឈាម ពុំ​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ។ ប៉ុន្តែ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ​វិញ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះ‌អង្គ​ទេ។

អាន រ៉ូម 8

Verse Image for រ៉ូម 8:1-9

រ៉ូម 8:1-9 - ដូច្នេះ ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ គ្មាន​ទោស​ទេ។ ដ្បិត​ច្បាប់​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ច្បាប់​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ។ ការ​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​មិន​កើត ដោយ​សារ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​សម្រេច​រួច​ហើយ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ឲ្យ​មក មាន​រូប​អង្គ​ដូច​ជា​មនុស្ស​ខាង​សាច់​ឈាម​ដែល​មាន​បាប ហើយ​ដើម្បី​ដោះ​ស្រាយ​អំពើ​បាប ព្រះ‌អង្គ​ដាក់​ទោស​បាប​នៅ​ក្នុង​សាច់​ឈាម ដើម្បី​ឲ្យ​សេចក្ដី​សុចរិត​ដែល​ក្រឹត្យ‌វិន័យ​បង្គាប់​មក បាន​សម្រេច​នៅ​ក្នុង​យើង ដែល​មិន​រស់​នៅ​តាម​សាច់​ឈាម តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ។ ដ្បិត​អស់​អ្នក​ដែល​រស់​នៅ​តាម​សាច់​ឈាម គិត​តែ​ពី​ការ​របស់​សាច់​ឈាម តែ​អស់​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ពី​ការ​របស់​ព្រះ‌វិញ្ញាណ។ គំនិត​ដែល​គិត​អំពី​សាច់​ឈាម ជា​សេចក្តី​ស្លាប់ តែ​គំនិត​ដែល​គិត​អំពី​ព្រះ‌វិញ្ញាណ នោះ​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត។ ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់​ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ហើយ​អស់​អ្នក​ដែល​រស់​នៅ​ខាង​សាច់​ឈាម ពុំ​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ។ ប៉ុន្តែ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ​វិញ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះ‌អង្គ​ទេ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង រ៉ូម 8:1-9