រ៉ូម 7:1-3

រ៉ូម 7:1-3 គកស១៦

ឱ​បង‌ប្អូន​អើយ ខ្ញុំ​និយាយ​ចំពោះ​បង‌ប្អូន​ដែល​ស្គាល់​ក្រឹត្យ‌វិន័យ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ ក្រឹត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​គេ​មាន​ជីវិត​ប៉ុណ្ណោះ? ឧបមា​ថា ស្ត្រី​ម្នាក់​ដែល​បាន​រៀប‌ការ​តាម​ច្បាប់ ដរាប​ណា​ប្ដី​នៅ​មាន​ជីវិត នាង​ត្រូវ​នៅ​ជាប់​ជាមួយ​ប្ដី តែ​បើ​ប្តី​ស្លាប់​ទៅ នាង​រួច​ពី​ច្បាប់​របស់​ប្តី​ហើយ។ ដូច្នេះ បើ​នាង​រស់​នៅ​ជាមួយ​បុរស​ម្នាក់​ទៀត ពេល​ប្តី​នៅ​រស់ នោះ​នាង​មាន​ឈ្មោះ​ថា ជា​ស្រី្ដ​ផិត​ក្បត់។ ប៉ុន្តែ បើ​ប្តី​របស់​នាង​ស្លាប់ នាង​រួច​ពី​ច្បាប់​នោះ​ហើយ ទោះ​បើ​នាង​រៀប‌ការ​នឹង​បុរស​ម្នាក់​ទៀត ក៏​នាង​មិន​មាន​ឈ្មោះ​ថា​ផិត​ក្បត់​ដែរ។

អាន រ៉ូម 7