សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ មានភ្នែកពេញខ្លួននៅជុំវិញ និងនៅខាងក្នុងដែរ។ គេពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក»។ ពេលណាសត្វមានជីវិតទាំងបួននោះបានថ្វាយសិរីល្អ ព្រះកិត្តិនាម និងពាក្យអរព្រះគុណដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ជាព្រះដែលមានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅរួចហើយ ពួកចាស់ទុំទាំងម្ភៃបួននាក់ ក៏ក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ព្រមទាំងដាក់មកុដរបស់ខ្លួននៅមុខបល្ល័ង្ក ហើយពោលថា៖ «ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ស័ក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងព្រះចេស្តា ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយរបស់ទាំងនោះសុទ្ធតែបានកើតមក និងស្ថិតស្ថេរនៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។
អាន វិវរណៈ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 4:8-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ