បន្ទាប់មក ខ្ញុំឃើញសត្វសាហាវមួយឡើងចេញពីសមុទ្រមក មានស្នែងដប់ និងក្បាលប្រាំពីរ នៅលើស្នែងវា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានឈ្មោះជាពាក្យប្រមាថ។ សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំដល់សត្វនោះ។ ខ្ញុំឃើញក្បាលវាមួយដូចជាមានស្នាមរបួសជិតស្លាប់ តែរបួសជិតស្លាប់នោះបានជាសះឡើងវិញ មនុស្សនៅផែនដីមានការអស្ចារ្យ ហើយក៏ទៅតាមសត្វនោះ។ គេក្រាបថ្វាយបង្គំនាគ ព្រោះនាគបានឲ្យអំណាចដល់សត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ដោយពោលថា៖ «តើមានអ្នកណាដូចសត្វនេះ? តើអ្នកណាអាចច្បាំងនឹងសត្វនេះបាន?»
អាន វិវរណៈ 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 13:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ