វិវរណៈ 13:1-4

វិវរណៈ 13:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ឡើង​ចេញ​ពី​សមុទ្រ​មក មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ នៅ​លើ​ស្នែង​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ។ សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​ខ្លា​ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដល់​សត្វ​នោះ។ ខ្ញុំ​ឃើញ​ក្បាល​វា​មួយ​ដូច​ជា​មាន​ស្នាម​របួស​ជិត​ស្លាប់ តែ​របួស​ជិត​ស្លាប់​នោះ​បាន​ជា​សះ​ឡើង​វិញ មនុស្ស​នៅ​ផែនដី​មាន​ការ​អស្ចារ្យ ហើយ​ក៏​ទៅ​តាម​សត្វ​នោះ។ គេ​ក្រាប​ថ្វាយ​បង្គំ​នាគ ព្រោះ​នាគ​បាន​ឲ្យ​អំណាច​ដល់​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ​ដែរ ដោយ​ពោល​ថា៖ «តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ? តើ​អ្នក​ណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?»

ចែក​រំលែក
អាន វិវរណៈ 13

វិវរណៈ 13:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំ‌ពីរ​ឡើង​ពី​សមុទ្រ​មក នៅ​លើ​ស្នែង​ទាំង​ដប់​របស់​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ មាន​សរសេរ​ឈ្មោះ​ផ្សេងៗ ដែល​ប្រមាថ​ព្រះ‌ជា‌ម្ចាស់។ សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មាន​រាង​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជើង​ខ្លា‌ឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សិង្ហ។ នាគ​បាន​ប្រគល់​ឫទ្ធា‌នុភាព និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ទៅ​ឲ្យ​សត្វ​នោះ។ ខ្ញុំ​ក៏​ឃើញ​ក្បាល​មួយ​របស់​សត្វ​នោះ ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់ តែ​មុខ​របួស​ដ៏​ធ្ងន់​ជិត​ស្លាប់​នេះ​បាន​ជា​សះ‌ស្បើយ​ឡើង​វិញ។ មនុស្ស‌ម្នា​នៅ​លើ​ផែនដី​ទាំង​មូល​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ទៅ​តាម​សត្វ​នោះ។ គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​នាគ ព្រោះ​នាគ​បាន​ប្រគល់​អំណាច​ឲ្យ​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ​សត្វ​នោះ​ដែរ ទាំង​ពោល​ថា៖ «តើ​នរណា​អាច​ប្រៀប​ផ្ទឹម​នឹង​សត្វ​នេះ​បាន? តើ​នរណា​អាច​ច្បាំង​តទល់​នឹង​សត្វ​នេះ​បាន?»។

ចែក​រំលែក
អាន វិវរណៈ 13

វិវរណៈ 13:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ឈរ​លើ​ខ្សាច់ នៅ​មាត់​សមុទ្រ ហើយ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​១​ឡើង​ចេញ​ពី​សមុទ្រ​មក ដែល​មាន​ស្នែង​១០ នឹង​ក្បាល​៧ រីឯ​នៅ​លើ​ស្នែង​វា មាន​មកុដ​១០ ហើយ​នៅ​លើ​ក្បាល​ទាំង​ប៉ុន្មាន នោះ​មាន​ឈ្មោះ ជា​ពាក្យ​ប្រមាថ សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​នៃ​ខ្លា‌ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ នឹង​បល្ល័ង្ក​របស់​វា​ដល់​សត្វ​នោះ ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដែរ ខ្ញុំ​ឃើញ​ក្បាល​វា​១ ដូច​ជា​បាន​កាប់​សំឡាប់​ហើយ តែ​របួស​ដល់​ស្លាប់​នោះ​បាន​សះ​ជា​ឡើង​វិញ ហើយ​ផែនដី​ក៏​អស្ចារ្យ​នឹង​សត្វ​នោះ គេ​ក្រាប​ថ្វាយ‌បង្គំ​ដល់​នាគ ដែល​ឲ្យ​សត្វ​នោះ​មាន​អំណាច ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ​ដែរ ដោយ​និយាយ​ថា តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ មាន​អ្នក​ឯ​ណា​ដែល​អាច​ច្បាំង​នឹង​វា​បាន

ចែក​រំលែក
អាន វិវរណៈ 13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ