ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ? សូមអាណិតមេត្តាពួកអ្នកបម្រើរបស់ព្រះអង្គផង! ពេលព្រឹក សូមចម្អែតយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ ហើយសប្បាយរីករាយអស់មួយជីវិត។ សូមប្រទានឲ្យយើងខ្ញុំបានសប្បាយរីករាយ ឲ្យស្មើនឹងថ្ងៃជាច្រើនដែលព្រះអង្គ បានធ្វើទុក្ខយើងខ្ញុំ គឺឲ្យស្មើនឹងឆ្នាំជាច្រើន ដែលយើងខ្ញុំបានឃើញ សេចក្ដីអាក្រក់នោះដែរ។ សូមសម្ដែងកិច្ចការរបស់ព្រះអង្គ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គបានឃើញ ហើយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ឲ្យកូនចៅរបស់គេឃើញផង។ សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួន អើ សូមតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួនតទៅ។
អាន ទំនុកតម្កើង 90
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 90:13-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ