ទំនុកតម្កើង 90:1-4

ទំនុកតម្កើង 90:1-4 គកស១៦

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​លំនៅ របស់​យើង​ខ្ញុំ នៅ​គ្រប់​ជំនាន់។ មុន​ពេល​ភ្នំ​ទាំង​ឡាយ​បាន​កើត​ឡើង ឬមុនពេល​ព្រះ‌អង្គ​បង្កើត​ផែនដី និង​ពិភព​លោកមក ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​មាន​ព្រះ‌បន្ទូល​ថា «ឱ​ពួក​កូន​មនុស្ស​អើយ ចូរ​វិល​ត្រឡប់​ទៅ​វិញ​ទៅ»។ ដ្បិត​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ មួយ​ពាន់​ឆ្នាំប្រៀប​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ផុត​ទៅ ឬ​ដូច​ជា​យាម​មួយ​ក្នុងពេល​យប់។