ទំនុកតម្កើង 60:6-12

ទំនុកតម្កើង 60:6-12 គកស១៦

៙ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​ថា «យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម​ដោយ​អំណរ ហើយ​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូថ។ កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអិម​ជា​មួក​ដែក​របស់​យើង យូដា​ជា​ដំបង​រាជ្យ​របស់​យើង។ ស្រុក​ម៉ូអាប់​ជា​អាង​លាង​សម្អាត​របស់​យើង ហើយ​យើង​នឹង​បោះ​ស្បែក​ជើង​យើង ទៅ​លើ​ស្រុក​អេដុម យើងនឹង​ស្រែក​ប្រកាស​ជ័យជម្នះ លើស្រុក​ភីលី​ស្ទីន»។ ៙ តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ ចូល​ទៅ​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន? តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ចូល​ទៅ​ស្រុក​អេដុម? ឱ​ព្រះ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ? ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ។ ឱ​សូម​ប្រោស​ប្រទាន​ជំនួយ​ឲ្យ​យើង​ខ្ញុំ ទាស់​នឹង​ពួក​សត្រូវ​ផង ដ្បិត​ជំនួយ​របស់​មនុស្ស​ឥត​ប្រយោជន៍​ទេ។ ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង គឺ​ព្រះ‌អង្គ​ហើយ ដែល​នឹង​ជាន់​ឈ្លី ពួក​សត្រូវ​យើង​ខ្ញុំ។