ទំនុកតម្កើង 60
60
ពាក្យអធិស្ឋានសូមឲ្យមានជ័យជម្នះដល់ប្រជាជាតិក្រោយពេលបរាជ័យ
ពាក្យកាព្យរបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ តាមបទ «ផ្កាកំភ្លឹងនៃសេចក្ដីសញ្ញា» នៅគ្រាដែលទ្រង់ច្បាំងនឹងសាសន៍អើរ៉ាម-ណាហារេម ហើយនឹងសាសន៍ អើរ៉ាម-សេបា និងនៅពេលលោកយ៉ូអាប់ត្រឡប់មកវិញ ហើយសម្លាប់សាសន៍អេដុមមួយម៉ឺនពីរពាន់នាក់ នៅច្រកភ្នំអំបិល។
1ឱព្រះអើយ
ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព
ព្រះអង្គខ្ញាល់នឹងខ្ញុំ
ឱសូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
2ព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ
ព្រះអង្គបានហែកផែនដីឲ្យប្រេះចេញពីគ្នា
សូមផ្សារទីប្រេះស្រាំឡើងវិញផង
ដ្បិតផែនដីកំពុងតែរង្គើហើយ។
3ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រព្រះអង្គ
ជួបការដ៏ពិបាក
ព្រះអង្គបានធ្វើឲ្យយើងខ្ញុំផឹកស្រា
ដែលនាំឲ្យយើងខ្ញុំវង្វេងស្មារតី។
4ព្រះអង្គបានប្រទានទង់ជ័យមួយ
ដល់ពួកអ្នកដែលកោតខ្លាចព្រះអង្គ
ដើម្បីឲ្យគេបានរត់ទៅទីនោះ
រួចផុតពីមុខព្រួញ ។ –បង្អង់
5សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ
ហើយសូមឆ្លើយតបយើងខ្ញុំ ផង
ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួចជីវិត។
6៙ ព្រះទ្រង់មានព្រះបន្ទូលនៅក្នុងទីបរិសុទ្ធ
របស់ព្រះអង្គថា
«យើងនឹងបែងចែកក្រុងស៊ីគែមដោយអំណរ
ហើយនឹងវាស់ជ្រលងភ្នំស៊ូកូថ។
7កាឡាតជាទឹកដីរបស់យើង
ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
អេប្រាអិមជាមួកដែករបស់យើង
យូដាជាដំបងរាជ្យរបស់យើង។
8ស្រុកម៉ូអាប់ជាអាងលាងសម្អាតរបស់យើង
ហើយយើងនឹងបោះស្បែកជើងយើង
ទៅលើស្រុកអេដុម
យើងនឹងស្រែកប្រកាសជ័យជម្នះ
លើស្រុកភីលីស្ទីន»។
9៙ តើអ្នកណានឹងនាំទូលបង្គំ
ចូលទៅក្នុងទីក្រុងមាំមួនបាន?
តើអ្នកណានឹងនាំទូលបង្គំចូលទៅស្រុកអេដុម?
10ឱព្រះអើយ តើមិនមែនព្រះអង្គទេឬ
ដែលបានបោះបង់ចោលយើងខ្ញុំ?
ឱព្រះអើយ ព្រះអង្គមិនយាងចេញទៅជាមួយ
កងទ័ពរបស់យើងខ្ញុំទៀតឡើយ។
11ឱសូមប្រោសប្រទានជំនួយឲ្យយើងខ្ញុំ
ទាស់នឹងពួកសត្រូវផង
ដ្បិតជំនួយរបស់មនុស្សឥតប្រយោជន៍ទេ។
12ដោយព្រះចេស្ដារបស់ព្រះ
យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង
គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី
ពួកសត្រូវយើងខ្ញុំ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 60: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies