ទំនុកតម្កើង 6

6
សេចក្ដី​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជាពី​ជំងឺ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​ប្រាំបី។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​កុំ​បន្ទោស​ទូល‌បង្គំ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ខ្ញាល់
ក៏​កុំ​វាយ​ផ្ចាល​ទូល‌បង្គំ
ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោធ​នោះ​ដែរ!
2ឱ​ព្រះ‌យេហូវ៉ា​អើយ
សូមប្រណី​សន្ដោស​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​ខ្សោយណាស់​ហើយ
ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង
ដ្បិត​ឆ្អឹងរបស់​ទូល‌បង្គំ​ញ័រ​រន្ធត់​ញាប់‌ញ័រ។
3ព្រលឹង​ទូល‌បង្គំ​ថប់​ព្រួយ​ជា​ខ្លាំង
ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៀត?
4ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​យាង​មក​វិញ
សូម​រំដោះ​ជីវិត​ទូល‌បង្គំ​ផង
សូម​សង្គ្រោះ​ទូល‌បង្គំ ដោយ​យល់​ដល់
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។
5ដ្បិត​ពេល​ស្លាប់​ផុត​ទៅហើយ
គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ព្រះ‌អង្គ​ទៀត​ទេ
នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
តើ​អ្នក​ណា​អាច​សរសើរ​ព្រះ‌អង្គ​បាន?
6ទូល‌បង្គំ​ស្រែក​ថ្ងូរ ហើយ​អស់​កម្លាំង
រាល់​យប់​ទឹក​ភ្នែក​ទូល‌បង្គំ​ហូរជោក​គ្រែ
ខ្នើយ​ទូល‌បង្គំ​ជោក​ជាំ
ដោយ​សំណោក​របស់​ទូល‌បង្គំ។
7ភ្នែក​ទូល‌បង្គំ​ស្រវាំង ព្រោះ​តែ​ថប់​ព្រួយ
ក៏​ទៅ​ជា​ខ្សោយ ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ។
8អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ
ចូរ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ
ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ស្តាប់​សំឡេង​យំ​របស់​ខ្ញុំ។
9ព្រះ‌យេហូវ៉ា​បាន​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ
ព្រះ‌យេហូវ៉ា​ទទួល​ពាក្យ
ដែល​ខ្ញុំ​អធិស្ឋាន​ហើយ។
10ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន
នឹង​ត្រូវ​អៀន​ខ្មាស
ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង គេ​នឹង​ថយ​ចេញ
ព្រម​ទាំង​មាន​សេចក្ដី​ខ្មាស​ភ្លាម​មួយ​រំពេច។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល