ទំនុកតម្កើង 43
43
ពាក្យអធិស្ឋានដល់ព្រះនៅពេលមានទុក្ខលំបាក
1ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ
ហើយសូមកាន់ក្ដីទូលបង្គំទាស់នឹងមនុស្សទមិឡ
សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សមានល្បិច
ហើយទុច្ចរិតទាំងនោះផង។
2ដ្បិតព្រះអង្គជាព្រះដែលទូលបង្គំពឹងជ្រក
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ
ដោយព្រោះតែការសង្កត់សង្កិន
របស់ខ្មាំងសត្រូវដូច្នេះ?
3ឱសូមផ្សាយពន្លឺ និងសេចក្ដីពិត
មកនាំមុខទូលបង្គំ
គឺនាំទូលបង្គំទៅកាន់ភ្នំបរិសុទ្ធ
ហើយទៅកាន់ដំណាក់របស់ព្រះអង្គ!
4ពេលនោះ ទូលបង្គំនឹងចូលទៅរក
អាសនារបស់ព្រះ
គឺទៅជួបព្រះដែលជាអំណរ
ដ៏លើសលុបរបស់ទូលបង្គំ
ឱព្រះ ព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ដោយសំឡេងស៊ុង។
5ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត?
ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ?
ចូរសង្ឃឹមដល់ព្រះទៅ
ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត
ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 43: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies