ទំនុកតម្កើង 25:16-20

ទំនុកតម្កើង 25:16-20 គកស១៦

សូម​បែរ​មកទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​នៅ​ឯកោ ហើយ​វេទនា​ជា​ខ្លាំង។ ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូល‌បង្គំ​បាន​កើន​ឡើង​ជា​ខ្លាំង សូម​ដក​ទូល‌បង្គំ​ចេញ​ពីសេចក្ដី​ទុក្ខ​លំបាក របស់​ទូល‌បង្គំ​ទៅ។ សូម​ទត​មើល​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​សូម​អត់​ទោសអំពើ​បាប​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំផង។ សូមទត​មើល​សត្រូវ​របស់​ទូល‌បង្គំ មាន​គ្នា​ច្រើន​ប៉ុណ្ណា ហើយគេ​ស្អប់​ទូល‌បង្គំ ដោយ​ចិត្ត​សាហាវ​យ៉ាង​ណា។ ឱ​សូម​រក្សា​ព្រលឹង​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 25:16-20