ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។ ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត ហើយយប់មួយក៏សម្ដែងប្រាប់យប់មួយទៀត ឲ្យបានដឹង។ មិនមែនដោយភាសា ឬពាក្យសម្ដី ឬដោយឮសំឡេងនៃរបស់ទាំងនោះឡើយ។ ប៉ុន្តែ សំឡេង នៃរបស់ទាំងនោះ ចេញទៅពាសពេញលើផែនដី ហើយពាក្យនៃរបស់ទាំងនោះ លាន់ឮទៅដល់ជើងមេឃ។ នៅលើមេឃ ព្រះអង្គបានដំឡើងពន្លា សម្រាប់ព្រះអាទិត្យ ព្រះអាទិត្យក៏ចេញមកដូចជាកូនកំលោះ ចេញពីក្រឡាបន្ទំ ក៏ដូចជាមនុស្សខ្លាំងពូកែ យាត្រាតាមផ្លូវរបស់ខ្លួនដោយអំណរ។ ព្រះអាទិត្យរះពីជើងមេឃម្ខាង ហើយត្រាច់ចរវង់ទៅដល់ជើងមេឃម្ខាង គ្មានអ្វីកំបាំងពីកម្ដៅព្រះអាទិត្យបានឡើយ។
អាន ទំនុកតម្កើង 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 19:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ