ទំនុកតម្កើង 19:1-6

ទំនុកតម្កើង 19:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុងរឿង របស់​ព្រះ‌ជាម្ចាស់ អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។ ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត យប់​មួយ​ប្រាប់​យប់​មួយ​ទៀត​ឲ្យ​បាន​ដឹង តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សម្ដី​ទេ ហើយ​ក៏​មិន​ឮ​សូរ‌ស័ព្ទ​អ្វី​ដែរ។ ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វា ត្រាច់‌ចរ​លើ​ផែនដី​ទាំង​មូល ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ។ រីឯ​ព្រះ‌អាទិត្យ​ក៏​រះ​ឡើង ប្រៀប​បី​ដូច​ជា​កូន​កំលោះ​ចេញ​មក​សំពះ​ផ្ទឹម និង​ប្រៀប​បី​ដូច​ជា​វីរ‌បុរស​ដ៏​ខ្លាំង​ពូកែ​មួយ​រូប ចេញ​មក​រត់​ប្រណាំង​ដោយ​អរ‌សប្បាយ។ ព្រះ‌អាទិត្យ​ចរ​យាត្រា​ពី​ជើង​មេឃ​ម្ខាង ឆ្ពោះ​ទៅ​ជើង​មេឃ​ម្ខាង​ទៀត គ្មាន​នរណា​អាច​បំបាំង​កម្ដៅ របស់​ព្រះ‌អាទិត្យ​បាន​ឡើយ។

ទំនុកតម្កើង 19:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ផ្ទៃ​មេឃ​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ប្រកាស​ពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត ហើយ​យប់​មួយ​ក៏​សម្ដែង​ប្រាប់​យប់​មួយ​ទៀត ឲ្យ​បាន​ដឹង។ មិន​មែន​ដោយ​ភាសា ឬ​ពាក្យ​សម្ដី ឬដោយ​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ឡើយ។ ប៉ុន្តែ សំឡេង នៃ​របស់​ទាំង​នោះ ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី ហើយ​ពាក្យ​នៃ​របស់​ទាំង​នោះ លាន់​ឮ​ទៅ​ដល់​ជើង​មេឃ។ នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ ព្រះ​អាទិត្យ​ក៏​ចេញ​មក​ដូច​ជា​កូន​កំលោះ ចេញ​ពី​ក្រឡា​បន្ទំ ក៏​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ យាត្រា​តាម​ផ្លូវ​របស់​ខ្លួន​ដោយ​អំណរ។ ព្រះ‌អាទិត្យ​រះ​ពី​ជើង​មេឃ​ម្ខាង ហើយ​ត្រាច់​ចរវង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង គ្មាន​អ្វី​កំបាំង​ពី​កម្ដៅ​ព្រះ‌អាទិត្យ​បាន​ឡើយ។

ទំនុកតម្កើង 19:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ផ្ទៃ​មេឃ​សំដែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយ គ្មាន​អ្នក​ណា​ដែល​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ទេ ប៉ុន្តែដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មក ក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដី ហើយ​សេចក្ដី​នោះ​បាន​ឮ​ទៅ​ដល់​ទី​បំផុត​លោកីយ នៅ​លើ​មេឃ ទ្រង់​បាន​ដំឡើង​ត្រសាល​សំរាប់​ព្រះ‌អាទិត្យ ដែល​ទុក​ដូចជា​ប្ដី​ថ្មោង‌ថ្មី​កំពុង​តែ​ចេញ​ពី​បន្ទប់​ដេក ទាំង​មាន​សេចក្ដី​អំណរ​នឹង​រត់​តាម​ផ្លូវ​ខ្លួន ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ព្រះ‌អាទិត្យ​ក៏​រះ​ពី​ជើង​មេឃ​ម្ខាង ហើយ​ដើរ​វង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង គ្មាន​របស់​អ្វី​លាក់​កំបាំង​ពី​កំដៅ​នៃ​ព្រះ‌អាទិត្យ​ទេ។

ទំនុកតម្កើង 19:1-6

ទំនុកតម្កើង 19:1-6 គខបទំនុកតម្កើង 19:1-6 គខប