ទំនុកតម្កើង 19:1-6

ទំនុកតម្កើង 19:1-6 គកស១៦

ផ្ទៃ​មេឃ​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ប្រកាស​ពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត ហើយ​យប់​មួយ​ក៏​សម្ដែង​ប្រាប់​យប់​មួយ​ទៀត ឲ្យ​បាន​ដឹង។ មិន​មែន​ដោយ​ភាសា ឬ​ពាក្យ​សម្ដី ឬដោយ​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ឡើយ។ ប៉ុន្តែ សំឡេង នៃ​របស់​ទាំង​នោះ ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី ហើយ​ពាក្យ​នៃ​របស់​ទាំង​នោះ លាន់​ឮ​ទៅ​ដល់​ជើង​មេឃ។ នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ ព្រះ​អាទិត្យ​ក៏​ចេញ​មក​ដូច​ជា​កូន​កំលោះ ចេញ​ពី​ក្រឡា​បន្ទំ ក៏​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ យាត្រា​តាម​ផ្លូវ​របស់​ខ្លួន​ដោយ​អំណរ។ ព្រះ‌អាទិត្យ​រះ​ពី​ជើង​មេឃ​ម្ខាង ហើយ​ត្រាច់​ចរវង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង គ្មាន​អ្វី​កំបាំង​ពី​កម្ដៅ​ព្រះ‌អាទិត្យ​បាន​ឡើយ។