ទំនុកតម្កើង 148

148
ពាក្យ​សរសើរ​តម្កើង​ដល់​ព្រះ​ដ៏​មាន​សិរីល្អ​លើ​សកល​លោក
1ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា !
ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា​ពី​លើ​អាកាស
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​តាម​ទី​ខ្ពស់!
2អស់​ទាំង​ពួក​ទេវតា​របស់​ព្រះ‌អង្គ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
អស់​ទាំង​ពួក​ពល‌បរិវារ​របស់​ព្រះ‌អង្គ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
3៙ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
អស់​ទាំង​ផ្កាយ​ដ៏​ភ្លឺ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
4ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ហើយ​ឯង​ដែរ អស់​ទាំង​ទឹក
ដែល​នៅ​ពី​លើ​មេឃ​អើយ!
5៙ ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​ត​ម្កើង
ព្រះ‌នាម​ព្រះ‌យេហូវ៉ា!
ដ្បិត​ព្រះ‌អង្គ​បាន​ចេញ​បង្គាប់
នោះ​អ្វី​ៗ​ទាំង​អស់​ក៏​បាន​កើត​មក។
6ព្រះ‌អង្គ​បាន​តាំង​របស់​ទាំង​នោះ
ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច
ព្រះ‌អង្គ​បាន​ដាក់​ចេញ​ជា​ច្បាប់
ហើយ​ច្បាប់​នោះ​មិន​អាច​កន្លង​បាត់​ឡើយ។
7៙ ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា​ចេញ​ពី​ផែនដី
ឯង​ដែល​ជា​សត្វ​ដ៏​សម្បើម​នៅ​ក្នុង​សមុទ្រ
និង​ទី​ជម្រៅ​ទាំង​ប៉ុន្មាន
8ភ្លើង និង​ព្រឹល ហិមៈ និង​ចំហាយ​ទឹក
ខ្យល់​ព្យុះដែល​សម្រេច​តាម
ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
9ភ្នំ​ធំ​ភ្នំ​តូច​ទាំង​ឡាយ
ដើម​ឈើ​ដែល​មាន​ផ្លែ
និង​ដើម​តា‌ត្រៅ​ទាំង​ប៉ុន្មាន
10សត្វ​ព្រៃ និង​សត្វ​ស្រុក​ទាំង​ប៉ុន្មាន
សត្វ​លូន​វារ ព្រម​ទាំង​សត្វ​ហើរ​ដែរ។
11៙ ស្តេច​នៅ​ផែនដី និង​ប្រជា‌រាស្ត្រ​ទាំង‌ឡាយ
អ្នក​ធំ និង​អ្នក​គ្រប់​គ្រង​នៅ​ផែនដី
12យុវជន និង​យុវនារី
មនុស្ស​ចាស់ ព្រម​ទាំង​កូន​ក្មេង​ដែរ!
13៙ ចូរ​ឲ្យ​ទាំង​អស់​សរសើរ​តម្កើង
ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ
ត្រូវ​លើក​តម្កើង
តេជានុភាពរបស់​ព្រះ‌អង្គ
ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ។
14ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់
អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ដល់​ប្រជា​អ៊ីស្រា‌អែល
ដែល​នៅ​ជិត​ដិត​នឹង​ព្រះ‌អង្គ។
ហាលេលូយ៉ា !

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 148: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល