ទំនុកតម្កើង 149
149
ពាក្យសរសើរតម្កើងដល់ព្រះដែលព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះសាសន៍អ៊ីស្រាអែល
1ចូរសរសើរតម្កើងព្រះយេហូវ៉ា !
ចូរច្រៀងបទមួយថ្មីថ្វាយព្រះយេហូវ៉ា
ចូរសរសើរតម្កើងព្រះអង្គ
នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ!
2ចូរឲ្យអ៊ីស្រាអែលរីករាយក្នុងព្រះដែលបង្កើតខ្លួន
ចូរឲ្យពួកកូននៃក្រុងស៊ីយ៉ូនបានត្រេកអរ
នឹងព្រះមហាក្សត្ររបស់ខ្លួន!
3គួរឲ្យគេសរសើរតម្កើងព្រះនាមព្រះអង្គ
ដោយលោតកញ្ឆេង
គួរឲ្យគេច្រៀងថ្វាយព្រះអង្គ
ដោយវាយក្រាប់ និងចាប់ស៊ុង!
4ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យ
នឹងប្រជារាស្ត្រព្រះអង្គ
ព្រះអង្គតាក់តែងមនុស្សរាបសា
ដោយការសង្គ្រោះ។
5ចូរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងនឹងសិរីល្អ
ចូរឲ្យគេច្រៀងដោយអំណរ
ក្នុងដំណេករបស់ខ្លួន។
6សូមឲ្យមានការសរសើរតម្កើងយ៉ាងខ្ពស់
ពីព្រះនៅក្នុងមាត់របស់គេ
ហើយឲ្យមានដាវមុខពីរ
នៅជាប់នឹងដៃរបស់គេដែរ
7ដើម្បីសម្រេចការសងសឹក
ដល់សាសន៍ដទៃទាំងប៉ុន្មាន
និងដាក់ទោសដល់ប្រជាជនទាំងឡាយ
8ប្រយោជន៍នឹងដាក់ច្រវាក់ដល់ពួកស្តេចរបស់គេ
ហើយដាក់ខ្នោះដែក
ដល់ពួកអ្នកមានត្រកូលខ្ពស់របស់គេ
9ដើម្បីសម្រេចការវិនិច្ឆ័យដល់សាសន៍ទាំងនោះ
ដូចជាបានចែងទុកមកហើយ!
ការនេះជាកិត្តិយស
ដល់អស់អ្នកបរិសុទ្ធរបស់ព្រះអង្គ
ហាលេលូយ៉ា !
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 149: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies