ទំនុកតម្កើង 142:3-6

ទំនុកតម្កើង 142:3-6 គកស១៦

កាល​វិញ្ញាណ​ទូល‌បង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួន ព្រះ‌អង្គ​ជ្រាប​ពី​ផ្លូវ​របស់​ទូល‌បង្គំ តាម​ផ្លូវ​ច្រក​ដែល​ទូល‌បង្គំ​ដើរ គេ​បាន​បង្កប់​អន្ទាក់​ចាំ​ចាប់​ទូល‌បង្គំ។ សូម​ទត​ទៅ​ខាង​ស្តាំ​មើល៍ ដ្បិត​គ្មាន​អ្នក​ណា​អើ​ពើ​នឹង​ទូល‌បង្គំ​ទេ ទូល‌បង្គំ​គ្មាន​ទី​ពឹង​ជ្រក គ្មាន​អ្នក​ណា​រវី​រវល់​នឹង​ព្រលឹង​ទូល‌បង្គំ​ឡើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា៖ «ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​របស់​ទូល‌បង្គំ ជា​ចំណែក​របស់​ទូល‌បង្គំ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់»។ សូម​ប្រុង​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ត្រូវអាប់ឱន​ណាស់​ហើយ! សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច ពី​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​ទូល‌បង្គំ!