ទំនុកតម្កើង 124

124
ពាក្យ​អធិស្ឋាន​អរ​ព្រះ​គុណ ដែល​ព្រះ​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។
1ប្រសិន‌បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា
ដែល​កាន់​ខាង​យើង​ទេ​នោះ
សូម​ឲ្យ​អ៊ីស្រា‌អែល​ពោល​តាម​ឥឡូវ​នេះ​ថា
2ប្រសិន‌បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា
ដែល​កាន់​ខាង​ពួក​យើង​ទេ​នោះ
ពេល​ខ្មាំង​សត្រូវ​បាន​លើក​គ្នា​ទាស់​នឹង​យើង
3នោះ​គេ​ច្បាស់​ជា​នឹង​លេប​យើង​ទាំង​រស់​មិន​ខាន
នៅ​ពេល​កំហឹង​របស់​គេ​ឆួល​ឡើង​ទាស់​នឹង​យើង
4ទឹក​ជំនន់​ច្បាស់​ជា​បោស​យើង​ទៅ​បាត់
ទឹក​ជ្រោះ​នឹង​គ្រប​លើ​យើង
5ហើយ​ទឹក​គួច​យ៉ាង​ខ្លាំង​ក៏​នឹង​ពន្លិច​យើង​ទៅ​ដែរ។
6សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ
ដែល​ព្រះ‌អង្គ​មិន​បាន​ប្រគល់​យើង​ជា​រំពា
ទៅ​ឲ្យ​ធ្មេញ​របស់​គេ។
7យើង​បាន​រួច​ផុត ដូច​បក្សី​រួច​ពី​អន្ទាក់​របស់​ព្រាន
គឺ​អន្ទាក់​គេ​បាន​ធ្លុះ​ធ្លាយ
ហើយ​ក៏​យើង​បាន​រួច​ផុត។
8ជំនួយ​របស់​យើង គឺ​នៅ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ដែល​ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 124: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល