ទំនុកតម្កើង 123

123
ពាក្យ​ទូល‌អង្វរ​សុំ​សេចក្ដី​មេត្តា‌ករុណា
ទំនុក​ច្រៀង​តាម​ថ្នាក់។
1ឱ​ព្រះ‌អង្គ​ដែល​សោយ​រាជ្យ​នៅ​ស្ថាន‌សួគ៌​អើយ
ទូល‌បង្គំ​ងើប​ភ្នែក​ឡើង​សម្លឹង​ទៅ​ព្រះ‌អង្គ
2មើល៍ ភ្នែក​របស់​ពួក​ទាសា
សម្លឹង​មើល​ដៃ​ចៅ‌ហ្វាយ​ខ្លួន
ហើយ​ភ្នែក​របស់​ទាសី​សម្លឹង​មើល​ដៃ
ចៅ‌ហ្វាយ​ស្រីរបស់​ខ្លួន​យ៉ាង​ណា
នោះ​ភ្នែក​យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរ
រហូត​ដល់​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​យើង។
3ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ
សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង
ដ្បិត​យើង​ខ្ញុំ​ឆ្អែត​ឆ្អន់
នឹង​ការ​មើល‌ងាយ​ខ្លាំង​ណាស់។
4ព្រលឹង​យើង​ខ្ញុំ​ឆ្អែត​ឆ្អន់​នឹង​ការ​ចំអក
របស់​មនុស្ស​ដែល​មិន​ចេះខ្វល់
និង​ការ​មើល‌ងាយ​របស់​មនុស្ស
អំនួត​ខ្លាំង​ណាស់។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 123: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល