ពួកគេធ្វើដំណើរចេញពីភ្នំហោរ តាមផ្លូវទៅសមុទ្រក្រហម ដើម្បីដើរវាងស្រុកអេដុម ប៉ុន្តែ នៅតាមផ្លូវ ប្រជាជនមិនចេះអត់ទ្រាំ។ គេនាំគ្នានិយាយទាស់នឹងព្រះ ហើយទាស់នឹងលោកម៉ូសេថា៖ «ហេតុអ្វីបានជានាំយើងចេញពីស្រុកអេស៊ីព្ទមកឲ្យស្លាប់ក្នុងទីរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកផឹក ហើយយើងធុញទ្រាន់នឹងនំគម្រក់នេះណាស់»។ ពេលនោះ ព្រះយេហូវ៉ាក៏ចាត់ពស់ភ្លើង មកក្នុងចំណោមប្រជាជន រួចពស់ទាំងនោះក៏ចឹកគេ ហើយក្នុងចំណោមពួកអ៊ីស្រាអែល មានមនុស្សជាច្រើនបានស្លាប់។ ប្រជាជននាំគ្នាមកជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោក។ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាទៅ ដើម្បីឲ្យព្រះអង្គដកយកពស់ទាំងនេះចេញពីយើងខ្ញុំ»។ ដូច្នេះ លោកម៉ូសេក៏អធិស្ឋានឲ្យប្រជាជន។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើពស់ភ្លើង មួយ ហើយដាក់ភ្ជាប់នៅលើបង្គោលទៅ។ អស់អ្នកដែលត្រូវពស់ចឹក ហើយក្រឡេកមើលទៅរូបពោះនោះ គេនឹងបានរស់»។ ដូច្នេះ លោកម៉ូសេក៏ធ្វើរូបពស់មួយពីលង្ហិន ហើយដាក់ភ្ជាប់នៅលើបង្គោល។ កាលណាមានពស់ចឹកអ្នកណាម្នាក់ អ្នកនោះក្រឡេកមើលទៅរូបពស់លង្ហិន នោះគេក៏បានរស់។
អាន ជនគណនា 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 21:4-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ