នេហេមា ពាក្យលំនាំ
ពាក្យលំនាំ
លោកនេហេមាក៏រស់នៅជំនាន់សង្ឃអែសរ៉ាដែរ។ លោកជាមន្ត្រីមួយរូបដ៏សំខាន់របស់ព្រះបាទអើថាស៊ើកសេស ជាសេ្តចស្រុកពើស៊ី។ លោកបានទទួលរាជានុញ្ញាតវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីស្តារស្រុកទេសឡើងវិញ ផ្នែកខាងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច (១.១-២.១០)។ ពេលទៅដល់ ទោះបីមានការប្រឆាំងពីសំណាក់បច្ចាមិត្តមួយចំនួនក្តី ក៏មានជនរួមជាតិរបស់លោកជាច្រើន បានជួយគាំទ្រលោក ក្នុងការសង់កំផែងក្រុងយេរូសាឡិមឡើងវិញ (២.១១-៧.៧២)។ បន្ទាប់មក លោកបានរួមសហការជាមួយសង្ឃអែសរ៉ា ក្នុងការប្រារព្ធពិធីបុណ្យដ៏សំខាន់ផ្សេងៗ ហើយនៅពេលនោះ លោកអែសរ៉ា អានគម្ពីរវិន័យឲ្យបណ្ដាជនស្តាប់។ ក្រុមលេវីមានភារកិច្ចពន្យល់គម្ពីរវិន័យ និងបកប្រែឲ្យអស់អ្នកដែលពុំយល់ភាសាហេព្រើរស្តាប់។ ដូច្នេះ បណ្ដាជននាំគ្នាប្ដេជ្ញាចិត្តសម្ដែងភក្តីភាពចំពោះព្រះអម្ចាស់ សាជាថ្មី (៨.១-១០.៤០)។ ក្រោយពីបានរៀបចំសណ្តាប់ធ្នាប់សម្រាប់ស្រុកទេស ជាពិសេសសណ្តាប់ធ្នាប់ផ្នែកនយោបាយចប់សព្វគ្រប់ហើយ (១១.១-១២.២៦) លោកនេហេមានាំមុខបណ្ដាជនធ្វើពិធីបុណ្យឆ្លងកំផែងក្រុង ដែលគេទើបនឹងសង់រួច (១២.២៧-៤៣)។ បន្ទាប់មកទៀត លោករៀបចំកែទម្រង់ខ្លះផ្នែកខាងជំនឿសាសនា (១២.៤៤-១៣.៣១)។
គម្ពីរនេហេមាបង្ហាញឲ្យយើងស្គាល់មនុស្សម្នាក់ដែលមានចិត្តពុះពារ ធ្វើសកម្មភាពផ្សេងៗ ដើម្បីសម្ដែងសេចក្ដីស្រឡាញ់ចំពោះព្រះ និងជាតិមាតុភូមិ។ លោកនេហេមាជាមនុស្សមានចិត្តទៀងត្រង់ មានចិត្តក្លាហាន ហើយបំពេញកិច្ចការទាំងអស់ដោយអធិស្ឋាន។
ទើបបានជ្រើសរើសហើយ៖
នេហេមា ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies