នេហេមា 1:5-6

នេហេមា 1:5-6 គកស១៦

ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌ ហើយ​បើក​ព្រះ‌នេត្រ ដើម្បី​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ឥឡូវ​នេះ ទូល​បង្គំ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរប្រជា‌ជន​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដោយ​លន់‌តួ​អំពើបាប​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។ ទូល‌បង្គំ និងក្រុម​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

អាន នេហេមា 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង នេហេមា 1:5-6