មីកា 6:8-15

មីកា 6:8-15 គកស១៦

ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច? បើ​មិន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា‌មួយ​ព្រះ​របស់​ខ្លួន ដោយ​សុភាព​ប៉ុណ្ណោះ។ ព្រះ​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​បន្លឺ​ដល់​ទី​ក្រុងថា៖ (ដែល​កោត​ខ្លាច​ដល់​ព្រះ‌នាមរបស់​ព្រះ‌អង្គ នោះ​ជា​ប្រាជ្ញាដ៏​ត្រឹម​ត្រូវ) ចូរ​ស្តាប់​ចុះ ឱ​កុល​សម្ព័ន និង​អស់​អ្នកដែល​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​អើយ! តើ​យើង​អាច​បំភ្លេច​ទ្រព្យ‌សម្បត្តិ នៃ​អំពើ​អាក្រក់​នៅ​ក្នុង​ផ្ទះ​មនុស្ស​អាក្រក់ និង​រង្វាល់​ឆ‌កោង ដែល​ជា​ទី​គួរ​ស្អប់‌ខ្ពើម​បាន​ឬ? តើ​យើង​អាចអត់ឱនឲ្យ​ជញ្ជីង​អាក្រក់ និង​ថង់​ពេញ​ដោយ​កូន​ជញ្ជីង​ឆ‌កោង​បាន​ឬ? ដ្បិត​មនុស្ស​អ្នក​មាន​នៅ​ក្នុង​ទី​ក្រុង គេ​ពេញ​ដោយ​អំពើ​ច្រឡោត ហើយ​ពួក​អ្នក​អាស្រ័យ​នៅ​ក្នុង​ក្រុង គេ​ពោល​កុហក​ទទេ អណ្ដាត​នៅ​ក្នុង​មាត់​គេ​ក៏​ជា​គ្រឿង​ឆ‌បោក​ដែរ ហេតុ​នេះ​ហើយ​បានជា​យើង​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ចុក​ចាប់ ព្រោះ​តែ​អំពើ​បាប​របស់​ឯង។ ឯង​នឹង​ស៊ី តែ​មិន​បាន​ឆ្អែត​ទេ សេចក្ដី​ស្រេក​ឃ្លាន​នឹង​នៅ​កណ្ដាល​ឯង ឯង​នឹង​សន្សំ​ទុក តែ​មិន​គង់​នៅ​ទេ ឯ​របស់​អ្វី​ដែល​ឯង​ទុក​បាន យើង​នឹង​ប្រគល់​ដល់​ដាវ​វិញ ឯង​នឹង​សាប‌ព្រោះ​ទៅ តែ​មិន​បាន​ច្រូត​កាត់​ឡើយ ឯង​នឹង​ជាន់​ផ្លែ​អូលីវ តែ​មិន​បាន​ប្រេង​សម្រាប់​លាប​ខ្លួន​ទេ ក៏​នឹង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែរ តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​សោះ

អាន មីកា 6