ម៉ាថាយ 7:7-12

ម៉ាថាយ 7:7-12 គកស១៦

«ចូរ​សូម នោះ​នឹង​ឲ្យ​មក​អ្នក ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ នោះ​នឹង​បើក​ឲ្យ​អ្នក។ ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​នឹង​បាន​ទទួល អ្នក​ណា​ដែល​រក នោះ​នឹង​បាន​ឃើញ ក៏​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​កូន? ឬ​បើ​កូន​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​ទៅ​កូន​ឬ? ដូច្នេះ បើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់​ខ្លួន​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ​ដល់​អស់​អ្នក​ដែល​សូម លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត!» «ដូច្នេះ អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ចុះ ដ្បិត​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​ចែង​ទុក​មក​ដូច្នេះ។

អាន ម៉ាថាយ 7

Verse Images for ម៉ាថាយ 7:7-12

ម៉ាថាយ 7:7-12 - «ចូរ​សូម នោះ​នឹង​ឲ្យ​មក​អ្នក ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ នោះ​នឹង​បើក​ឲ្យ​អ្នក។ ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​នឹង​បាន​ទទួល អ្នក​ណា​ដែល​រក នោះ​នឹង​បាន​ឃើញ ក៏​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​កូន? ឬ​បើ​កូន​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​ទៅ​កូន​ឬ? ដូច្នេះ បើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់​ខ្លួន​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ​ដល់​អស់​អ្នក​ដែល​សូម លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត!»


«ដូច្នេះ អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ចុះ ដ្បិត​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​ចែង​ទុក​មក​ដូច្នេះ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 7:7-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ