លូកា 15:17-20

លូកា 15:17-20 គកស១៦

ពេល​គាត់​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា "អ្នក​បម្រើ​ដែល​ស៊ី​ឈ្នួល​របស់​ឪពុក​ខ្ញុំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ ខ្ញុំ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ។ ខ្ញុំ​នឹង​ក្រោក​ឡើង ទៅ​និយាយ​ជា​មួយ​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ និង​ចំពោះ​លោក​ឪពុក ខ្ញុំ​នេះ​មិន​សម​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​អ្នក​បម្រើ​ស៊ី​ឈ្នួល​របស់​លោក​ឪពុក​ចុះ"។ ដូច្នេះ គាត់​ក៏​ក្រោក​ឡើង ហើយ​ទៅ​រក​ឪពុកវិញ។ កាល​ឪពុក​ឃើញ​ពី​ចម្ងាយ គាត់​ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​កូន។

អាន លូកា 15

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 15:17-20