យូដាស 1:6-8

យូដាស 1:6-8 គកស១៦

រីឯ​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន ជា​ទេវតា​ដែល​ចាក​ចេញ​ពី​លំនៅ​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន ព្រះ‌អង្គ​បាន​ឃុំ​ក្នុង​ទីងងឹត ទាំង​ជាប់​ចំណង​អស់​កល្ប​ជា‌និច្ច រហូត​ដល់​ពេល​ជំនុំ‌ជម្រះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ​វិញ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ ដូច​ជា​ពួក​ទេវតា​ទាំង​នោះ​ដែរ គេ​ដេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ផ្ទុយ​ពី​ធម្មជាតិ អ្នក​ទាំង​នោះ​ទទួល​ទណ្ឌ​កម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជា‌និច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯទៀតៗ។ អ្នក​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ ពួក​គេ​រវើ‌រវាយ ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក គេ​បដិសេធ​សិទ្ធិ​អំណាច ហើយ​ជេរ​ប្រមាថ​ពួក​ដែល​មាន​សិរីល្អ ។

អាន យូដាស 1