យ៉ូហាន 8:31-47

យ៉ូហាន 8:31-47 គកស១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាសន៍​យូដា ដែល​ជឿ​ដល់​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច»។ គេ​ទូល​ឆ្លើយ​ថា៖ «យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ មិន​ដែល​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា "អ្នក​រាល់​គ្នា​នឹង​បាន​រួច" ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប គេ​ជា​បាវ​បម្រើ​របស់​អំពើ​បាប​ហើយ។ បាវ​បម្រើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​រហូត​ទេ តែ​កូន​វិញ នៅ​ជាប់​រហូត។ ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​មែន។ ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ តែ​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​ខ្ញុំ មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ឡើយ។ ខ្ញុំ​និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​ជាមួយ​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឪពុក​របស់​យើង គឺ​លោក​អ័ប្រា‌ហាំ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​របស់​លោក​អ័ប្រា‌ហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​តាម​លោក​មិន​ខាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ជា​មនុស្ស​ដែល​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ។ លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ឪពុក​របស់​ខ្លួន​មែន»។ ដូច្នេះ គេ​ទូល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរបិតា​តែ​មួយ គឺ​ជា​ព្រះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បើ​ព្រះ​ជា​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក​ទី​នេះ។ ខ្ញុំ​មិន​បាន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ? គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​មិន​បាន។ អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។ ប៉ុន្តែ ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់ អាច​ចោទ​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ? តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ តែង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ តែ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ»។

អាន យ៉ូហាន 8

Verse Images for យ៉ូហាន 8:31-47

យ៉ូហាន 8:31-47 - ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាសន៍​យូដា ដែល​ជឿ​ដល់​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច»។ គេ​ទូល​ឆ្លើយ​ថា៖ «យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ មិន​ដែល​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា "អ្នក​រាល់​គ្នា​នឹង​បាន​រួច" ដូច្នេះ?»
ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប គេ​ជា​បាវ​បម្រើ​របស់​អំពើ​បាប​ហើយ។ បាវ​បម្រើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​រហូត​ទេ តែ​កូន​វិញ នៅ​ជាប់​រហូត។ ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​មែន។ ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ តែ​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​ខ្ញុំ មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ឡើយ។ ខ្ញុំ​និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​ជាមួយ​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។

គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឪពុក​របស់​យើង គឺ​លោក​អ័ប្រា‌ហាំ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​របស់​លោក​អ័ប្រា‌ហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​តាម​លោក​មិន​ខាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ជា​មនុស្ស​ដែល​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ។ លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ឪពុក​របស់​ខ្លួន​មែន»។ ដូច្នេះ គេ​ទូល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរបិតា​តែ​មួយ គឺ​ជា​ព្រះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បើ​ព្រះ​ជា​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក​ទី​នេះ។ ខ្ញុំ​មិន​បាន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ? គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​មិន​បាន។ អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។ ប៉ុន្តែ ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់ អាច​ចោទ​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ? តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ តែង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ តែ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ»។យ៉ូហាន 8:31-47 - ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាសន៍​យូដា ដែល​ជឿ​ដល់​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច»។ គេ​ទូល​ឆ្លើយ​ថា៖ «យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ មិន​ដែល​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា "អ្នក​រាល់​គ្នា​នឹង​បាន​រួច" ដូច្នេះ?»

គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឪពុក​របស់​យើង គឺ​លោក​អ័ប្រា‌ហាំ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​របស់​លោក​អ័ប្រា‌ហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​តាម​លោក​មិន​ខាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ជា​មនុស្ស​ដែល​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ។ លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ឪពុក​របស់​ខ្លួន​មែន»។ ដូច្នេះ គេ​ទូល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរបិតា​តែ​មួយ គឺ​ជា​ព្រះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បើ​ព្រះ​ជា​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក​ទី​នេះ។ ខ្ញុំ​មិន​បាន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ? គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​មិន​បាន។ អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។ ប៉ុន្តែ ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់ អាច​ចោទ​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ? តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ តែង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ តែ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ»។