ព្រះអង្គបានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែ យើងរាល់គ្នាបានរាប់ព្រះអង្គទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។ ប៉ុន្តែ ព្រះអង្គត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។ ព្រះអង្គត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែព្រះអង្គមិនបានហើបព្រះឧស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ ហើយដូចជាចៀមដែលគនៅចំពោះ ពួកអ្នកកាត់រោមយ៉ាងណា ព្រះអង្គក៏មិនបានហើបព្រះឧស្ឋសោះ។ ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។ គេធ្វើកន្លែងបញ្ចុះសាកសពរបស់ព្រះអង្គ នៅជាមួយពួកមនុស្សអាក្រក់ ហើយផ្នូររបស់ព្រះអង្គ នៅជាមួយពួកអ្នកមាន ទោះបីព្រះអង្គមិនដែលប្រព្រឹត្តអំពើឃោរឃៅណា ឬបោកបញ្ឆោតអ្នកណានៅក្នុងព្រះឧស្ឋ របស់ព្រះអង្គក៏ដោយ។
អាន អេសាយ 53
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 53:4-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ