អេសាយ 4
4
1នៅគ្រានោះ ស្រីប្រាំពីរនាក់
នឹងជាប់នៅជាមួយប្រុសម្នាក់
ដោយពោលថា៖
យើងនឹងបរិភោគអាហាររបស់យើង
ហើយនឹងរកប្រដាប់ស្លៀកពាក់
ដោយខ្លួនយើងដែរ
សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ
ដើម្បីនឹងដោះសេចក្ដីដំណៀលចេញពីយើង។
សិរីរុងរឿងរបស់អ្នករស់នៅក្នុងក្រុងស៊ីយ៉ូននៅពេលអនាគត
2នៅគ្រានោះ ខ្នែងរបស់ព្រះយេហូវ៉ានឹងល្អប្រពៃ ហើយរុងរឿង ឯផលកើតពីដីនឹងបានប្រសើរ ហើយជាលម្អដល់សំណល់ពួកសាសន៍អ៊ីស្រាអែលដែលបានរួច។ 3សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺមនុស្សនៅក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់ទាំងអស់។ 4ក្នុងកាលដែលព្រះអម្ចាស់បានលាងជម្រះគ្រឿងលាមករបស់ពួកស្រីៗក្រុងស៊ីយ៉ូនចេញ ហើយបានចម្រាញ់សម្អាតឈាមនៃក្រុងយេរូសាឡិមពីកណ្ដាលទីក្រុង ដោយអំណាចនៃសេចក្ដីយុត្តិធម៌ និងអំណាចនៃភ្លើងឆេះបន្សុស។ 5ព្រះយេហូវ៉ានឹងបង្កើតឲ្យមានពពក និងផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ គ្របបាំងពីលើភ្នំស៊ីយ៉ូនទាំងមូល ហើយពីលើទីប្រជុំទាំងប៉ុន្មានរបស់គេ សិរីរុងរឿងរបស់ព្រះនឹងគ្របបាំងទីគួរគោរពទាំងអស់។ 6នឹងមានរោងបារាំ សម្រាប់ជាម្លប់បាំងកម្ដៅនៅពេលថ្ងៃ និងសម្រាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះ និងភ្លៀងផង។
ទើបបានជ្រើសរើសហើយ៖
អេសាយ 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies