ហេព្រើរ 4:9-12

ហេព្រើរ 4:9-12 គកស១៦

ដូច្នេះ នៅ​តែ​មាន​សប្ប័ទ ជា​ថ្ងៃ​សម្រាក​សម្រាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​ដដែល ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ នោះ​ក៏​បាន​សម្រាក​ពី​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​សម្រាក​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ដែរ។ ដូច្នេះ យើង​ត្រូវ​សង្វាត​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់ ដួល​ទៅ​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ។ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ​រស់​នៅ ហើយ​ពូកែ ក៏​មុត​ជាង​ដាវ​មុខ​ពីរ ដែល​អាច​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ចេញ​ពី​គ្នា កាត់​សន្លាក់ និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា ហើយ​ក៏​វិនិច្ឆ័យ​គំនិត និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត។

អាន ហេព្រើរ 4