ហេព្រើរ 4:1-3

ហេព្រើរ 4:1-3 គកស១៦

ដូច្នេះ កាល​កំពុង​នៅ​មាន​ព្រះ‌បន្ទូល​សន្យា ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ​នៅ​ឡើយ ចូរ​យើង​ភ័យ​ខ្លាច​ចុះ ក្រែង​អ្នក​រាល់​គ្នា​ណា​ម្នាក់ មើល​ទៅ​ដូច​ជា​ឈោង​ទៅ​មិន​ដល់។ ដ្បិត​ដំណឹង​ល្អ​បាន​មក​ដល់​យើង ដូច​ជា​គេ​ដែរ ប៉ុន្តែ ព្រះ‌បន្ទូល​ដែល​គេ​បាន​ឮ គ្មាន​ប្រយោជន៍​ដល់​គេ​សោះ ព្រោះ​មិន​បាន​ភ្ជាប់​នឹង​ជំនឿ រួម​ជាមួយ​អស់​អ្នក​ដែល​បាន​ស្ដាប់។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើងបាន​ស្បថ​ទាំង​កំហឹង​ថា "ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ"» តែ​ចំពោះ​យើង​វិញ យើង​ជឿ​ថា​នឹង​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ទោះ​បើ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​បាន​សម្រេច តាំង​ពី​កំណើត​ពិភព‌លោក​មក​ក៏​ដោយ។

អាន ហេព្រើរ 4