ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរដល់យ៉ាកុប និងអេសាវ អំពីដំណើរអនាគត ។ ដោយសារជំនឿ កាលលោកយ៉ាកុបហៀបនឹងស្លាប់ លោកបានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះ ដោយបន្ទន់ខ្លួនលើឈើច្រត់ ។ ដោយសារជំនឿ កាលលោកយ៉ូសែបហៀបនឹងផុតដង្ហើម លោកបានថ្លែងប្រាប់ពីដំណើរចាកចេញរបស់ពួកកូនចៅអ៊ីស្រាអែល ហើយបានផ្តាំអំពីឆ្អឹងរបស់លោក។ ដោយសារជំនឿ កាលលោកម៉ូសេកើតមក ឪពុកម្តាយរបស់លោកបានលាក់ទុកអស់បីខែ ព្រោះពួកគាត់ឃើញថាកូននោះស្អាត ហើយពួកគាត់មិនខ្លាចបញ្ញត្តិរបស់ស្តេចឡើយ។ ដោយសារជំនឿ ពេលលោកធំហើយ លោកមិនព្រមឲ្យគេហៅលោកថា ជាកូនរបស់បុត្រីផារ៉ោនទេ លោកស៊ូរងទុក្ខលំបាកជាមួយប្រជារាស្ត្ររបស់ព្រះ ជាជាងមានអំណរខាងអំពើបាប ដែលនៅតែមួយភ្លែត ។ លោកបានរាប់ពាក្យត្មះតិះដៀលដោយព្រោះព្រះគ្រីស្ទ ថាជាសម្បត្តិដែលប្រសើរជាងទ្រព្យសម្បិត្តដ៏វិសេសនៅស្រុកអេស៊ីព្ទទៅទៀត ដ្បិតលោកសម្លឹងទៅឯរង្វាន់ដែលនៅខាងមុខ។ ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីព្ទ ដោយមិនខ្លាចស្តេចខ្ញាល់ឡើយ ដ្បិតលោកសុខចិត្តស៊ូទ្រាំ ហាក់ដូចជាឃើញព្រះ ដែលមនុស្សពុំអាចមើលឃើញ។ ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យរំលង ហើយប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង មកពាល់ពួកគេឡើយ។ ដោយសារជំនឿ ប្រជាជនបានឆ្លងកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទប៉ុនប៉ងឆ្លងដូចគេដែរ គេក៏ត្រូវទឹកលេបអស់ទៅ ។
អាន ហេព្រើរ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហេព្រើរ 11:20-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ