កាឡាទី 5:16-26

កាឡាទី 5:16-26 គកស១៦

ប៉ុន្ដែ ខ្ញុំសូមជម្រាប​ថា ចូរ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ មិន​ត្រូវ​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។ ដ្បិត​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម តែង​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​សេចក្ដី​ប៉ង​ប្រាថ្នារបស់​ព្រះ‌វិញ្ញាណ ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ ព្រោះ​ទាំង​ពីរ​នេះ​ប្រឆាំង​គ្នា ក៏​រាំង​រា​អ្នក​រាល់​គ្នា​មិន​ឲ្យ​ធ្វើ​ការ ដែល​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ទៅ​កើត។ ប៉ុន្ដែ ប្រសិន‌បើ​ព្រះ‌វិញ្ញាណដឹក​នាំ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​ទៀត​ឡើយ។ រីឯ​កិច្ច‌ការ​របស់​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក ច្រណែន [កាប់​សម្លាប់] ប្រមឹក ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត​ដែល​ស្រដៀង​ការ​ទាំង​នេះ។ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ដូច​ខ្ញុំ​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើដូច្នេះ មិនអាចទទួល​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។ រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ឡើយ។ អស់​អ្នក​ដែល​ជា​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ឆ្កាង​សាច់​ឈាម ព្រម​ទាំង​តណ្ហា និង​សេចក្ដី​ប៉ង‌ប្រាថ្នា​ផ្សេងៗ​របស់​សាច់​ឈាម​នោះ​ចោល​ហើយ។ ប្រសិន‌បើ​យើង​រស់​ដោយ​សារ​ព្រះ‌វិញ្ញាណ យើង​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ។ យើង​មិន​ត្រូវ​រក​កេរ្តិ៍​ឈ្មោះ​ដែល​ឥត​ប្រយោជន៍ ទាំង​រក​រឿង​គ្នា ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។

អាន កាឡាទី 5

Verse Image for កាឡាទី 5:16-26

កាឡាទី 5:16-26 - ប៉ុន្ដែ ខ្ញុំសូមជម្រាប​ថា ចូរ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ មិន​ត្រូវ​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។ ដ្បិត​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម តែង​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​សេចក្ដី​ប៉ង​ប្រាថ្នារបស់​ព្រះ‌វិញ្ញាណ ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ ព្រោះ​ទាំង​ពីរ​នេះ​ប្រឆាំង​គ្នា ក៏​រាំង​រា​អ្នក​រាល់​គ្នា​មិន​ឲ្យ​ធ្វើ​ការ ដែល​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ទៅ​កើត។ ប៉ុន្ដែ ប្រសិន‌បើ​ព្រះ‌វិញ្ញាណដឹក​នាំ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​ទៀត​ឡើយ។ រីឯ​កិច្ច‌ការ​របស់​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក ច្រណែន [កាប់​សម្លាប់] ប្រមឹក ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត​ដែល​ស្រដៀង​ការ​ទាំង​នេះ។ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ដូច​ខ្ញុំ​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើដូច្នេះ មិនអាចទទួល​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។

រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ឡើយ។ អស់​អ្នក​ដែល​ជា​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ឆ្កាង​សាច់​ឈាម ព្រម​ទាំង​តណ្ហា និង​សេចក្ដី​ប៉ង‌ប្រាថ្នា​ផ្សេងៗ​របស់​សាច់​ឈាម​នោះ​ចោល​ហើយ។ ប្រសិន‌បើ​យើង​រស់​ដោយ​សារ​ព្រះ‌វិញ្ញាណ យើង​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ។ យើង​មិន​ត្រូវ​រក​កេរ្តិ៍​ឈ្មោះ​ដែល​ឥត​ប្រយោជន៍ ទាំង​រក​រឿង​គ្នា ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កាឡាទី 5:16-26