កាឡាទី 5:13-15

កាឡាទី 5:13-15 គកស១៦

បង‌ប្អូន​អើយ ព្រះ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ឲ្យ​មាន​សេរី‌ភាព តែ​សូម​កុំ​ប្រើ​សេរី​ភាព​របស់​អ្នក​រាល់​គ្នា​ជា​ឱកាស​សម្រាប់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។ ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល​បាន​សម្រេច​ក្នុង​ពាក្យ​មួយ​ឃ្លា​នេះ​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង» ។ ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​ប្រខាំគ្នា ហើយ​ហែក​ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្នក្រែង​លោ​អ្នក​រាល់​គ្នា​វិនាស​អស់​រលីង​ទៅ។

អាន កាឡាទី 5