អេ‌សេ‌គាល 3:1-9

អេ‌សេ‌គាល 3:1-9 គកស១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​អ្នក​ស៊ី​របស់​ដែល​អ្នក​ឃើញ​នេះ គឺ​ស៊ី​ក្រាំង​នេះ​ទៅ រួច​ចូរ​ទៅ​និយាយ​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចុះ»។ ដូច្នេះ ខ្ញុំ​ក៏​ហា​មាត់​ឡើង ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​បរិ‌ភោគ​ក្រាំង​នោះ​ទៅ ព្រះ‌អង្គ​បង្គាប់​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ឲ្យ​ពោះ​អ្នក​ទទួល​ចុះ ហើយ​ឲ្យ​បាន​ឆ្អែត​ដោយ​ក្រាំង​នេះ ដែល​យើង​ឲ្យ​ដល់​អ្នក​ផង» នោះ​ខ្ញុំ​ក៏​បរិ‌ភោគ​ទៅ ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក្រាំង​នោះ​មាន​រស​ផ្អែម​ដូច​ជា​ទឹក​ឃ្មុំ។ រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ទៅ ចូរ​ទៅ​ឯ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​តាម​ពាក្យ​របស់​យើង​ចុះ។ ដ្បិត​យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ណា​ដែល​មាន​ពាក្យ​សម្ដី​ប្លែក និង​ភាសា​ពិបាក​នោះ​ទេ គឺ​ឲ្យ​ទៅ​ឯ​ពូជ‌ពង្ស​អ៊ីស្រា‌អែល មិន​មែន​ទៅ​ឯ​សាសន៍​ជា​ច្រើន ដែល​មាន​ពាក្យ​សម្ដី​ប្លែក និង​ភាសា​ពិបាក ដែល​អ្នក​នឹង​ស្តាប់​ពាក្យ​របស់​គេ​មិន​បាន​នោះ​ទេ ប្រសិន‌បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​នោះ ប្រាកដ​ជា​គេ​នឹង​ស្តាប់​អ្នក។ តែ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​មិន​ព្រម​ស្តាប់​តាម​អ្នក​ទេ ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​យើង​ហើយ ដ្បិត​ពូជ‌ពង្ស​អ៊ីស្រា‌អែល​សុទ្ធ​តែ​មាន​ក្បាល​រឹង ហើយ​មាន​ចិត្ត​ចចេស។ មើល៍! យើង​ធ្វើ​ឲ្យ​មុខ​អ្នក​បាន​រឹង​ត​នឹង​មុខ​គេ ហើយ​ក្បាល​អ្នក​បាន​រឹង​ត​នឹង​ក្បាល​គេ​ដែរ។ យើង​បាន​ធ្វើ​ឲ្យ​ក្បាល​អ្នក​រឹង ដូច​ជា​ពេជ្រ​ដែល​រឹង​ជាង​ថ្ម​ដែក​ភ្លើង​ទៅ​ទៀត កុំ​ខ្លាច​គេ​ឡើយ ក៏​កុំ​ស្លុត​នឹង​ទឹក​មុខ​របស់​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស​ក៏​ដោយ»។

អាន អេ‌សេ‌គាល 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ