បេតសាលាល និងអូហូលីអាប់ ព្រមទាំងអស់អ្នកចំណាន ដែលព្រះយេហូវ៉ាបានប្រទានឲ្យមានគំនិតវាងវៃ និងចេះធ្វើការគ្រប់មុខ ត្រូវធ្វើអស់ទាំងប្រដាប់ ដែលសម្រាប់ការងារក្នុងទីបរិសុទ្ធ តាមដែលព្រះយេហូវ៉ាបានបង្គាប់។ លោកម៉ូសេក៏ហៅបេតសាលាល អូហូលីអាប់ និងអស់អ្នកចំណានដែលព្រះយេហូវ៉ាបានប្រទានឲ្យមានគំនិតវាងវៃ គឺជាអ្នកដែលមានចិត្តបណ្ដាលឲ្យមកធ្វើការនោះ។ លោកម៉ូសេក៏ប្រគល់អស់ទាំងតង្វាយ ដែលកូនចៅអ៊ីស្រាអែលបានយកមកថ្វាយ ដល់អ្នកទាំងនោះ សម្រាប់ការសង់ទីបរិសុទ្ធ ហើយរៀងរាល់ព្រឹក គេនៅតែយកតង្វាយស្ម័គ្រពីចិត្តមកជូនលោកម៉ូសេ ដូច្នេះ ពួកសិប្បករដែលកំពុងស្អាងទីបរិសុទ្ធ ក៏ទុកចោលការងារដែលខ្លួនកំពុងធ្វើ ហើយមកជម្រាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយកតង្វាយមកថ្វាយ ច្រើនលើសពីសេចក្ដីត្រូវការសម្រាប់ធ្វើការងារដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកយើងធ្វើហើយ»។ នោះលោកម៉ូសេក៏បង្គាប់ឲ្យគេទៅប្រកាសប្រាប់ក្នុងជំរំទាំងមូលថា៖ «ចូរកុំឲ្យអ្នកណា ទោះប្រុស ឬស្រី ធ្វើអ្វីទៀតសម្រាប់ជាតង្វាយដល់ទីបរិសុទ្ធឡើយ»។ ដូច្នេះ គេក៏ឃាត់មិនឲ្យប្រជាជនយកមកទៀត ដ្បិតមានរបស់របរគ្រប់គ្រាន់សម្រាប់ធ្វើការទាំងនោះហើយ ថែមទាំងនៅសល់ទៀតផង។
អាន និក្ខមនំ 36
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 36:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ