សាស្តា 11

11
តម្លៃ​នៃ​ការ​ព្យាយាម
1ចូរ​បោះ​នំបុ័ង​របស់​ឯង​ទៅ​លើ​ទឹក ដ្បិត​យូរ​ថ្ងៃ​ក្រោយ​មក ឯង​នឹង​បាន​សគុណ​នោះ​មក​វិញ
2ចូរ​ចែក​ឲ្យ​ដល់​ប្រាំពីរ​នាក់​ចុះ
ហើយ​ដល់​ប្រាំបី​នាក់​ផង
ដ្បិត​ឯង​មិន​ដឹង​ជា​នឹង​កើត​មាន
ការ​អាក្រក់​យ៉ាង​ណា​នៅ​ផែនដី​ទេ
3បើ​កាល​ណា​ពពក​ពេញ​ដោយ​ទឹក
នោះ​នឹង​ចាក់​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​លើ​ផែនដី
ហើយ​បើ​ដើម​ឈើ​ណា​រលំ​ដួល​ទៅ​ខាង​ត្បូង
ឬ​ទៅ​ខាង​ជើង​ក្តី នឹង​ដេក​នៅ​ត្រង់​កន្លែង
ដែល​បាន​ដួល​នោះ។
4អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់
នឹង​មិន​សាប‌ព្រោះ​ទេ ហើយ​អ្នក​ណា
សង្កេត​មើល​ពពក ក៏​មិន​ច្រូត​កាត់​ឡើយ។
5ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​កូន​កើត​ឡើង​នៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទម្ងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​កិច្ច‌ការ​របស់​ព្រះ ដែល​ជា​អ្នក​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដែរ។
6នៅ​ពេល​ព្រឹក ចូរ​ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចម្រើន​ឡើង ទោះ​បើ​ខាង​នេះ ឬ​ខាង​នោះ​ក្តី ឬ​បើ​ទាំង​ពីរ​នឹង​ចម្រើន​បាន​ល្អ​ដូច​គ្នា។
វ័យ​ក្មេង និង​វ័យ​ចំណាស់
7ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ​នោះ​ក៏​ស្រួល។
8បើ​មនុស្ស​ណា​រស់​នៅ​បាន​យូរ​ឆ្នាំ គួរ​មាន​អំណរ​ចំពោះ​គ្រប់​ឆ្នាំ​ទាំង​នោះ​ចុះ តែ​ត្រូវ​នឹក​ដល់​អស់​ទាំង​ថ្ងៃ ដែល​មាន​សេចក្ដី​ងងឹត​ដែរ ព្រោះ​នឹង​មាន​ច្រើន​ទៀត គ្រប់​ទាំង​អស់​ដែល​ត្រូវ​មក សុទ្ធ​តែ​ជា​ការ​ឥត​ប្រយោជន៍​ទទេ។
9ឱ​មនុស្ស​កំលោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំលោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្ដាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​នឹង​ហៅ​ឯង​មក​ជំនុំ‌ជម្រះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន។
10ដូច្នេះ ចូរ​ដក​ទុក្ខ​កង្វល់​ចេញ​ពី​ចិត្ត​ឯង​ទៅ ហើយ​បណ្តេញ​ការ​ឈឺ​ចាប់​ឲ្យ​ឆ្ងាយ​ពី​រូប​កាយ​ឯង​ដែរ ដ្បិត​គ្រា​នៅ​កំលោះ និង​វ័យ​ក្មេង​រមែង​ឥត​ប្រយោជន៍​ទទេ។

ទើបបានជ្រើសរើសហើយ៖

សាស្តា 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល