«ឱអ៊ីស្រាអែលអើយ ចូរស្តាប់! អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នៅថ្ងៃនេះ ដើម្បីចូលទៅបណ្ដេញសាសន៍នានាដែលធំជាង ហើយពូកែជាងអ្នក គឺជាក្រុងធំៗ មានកំផែងខ្ពស់ដល់ផ្ទៃមេឃ ជាប្រជាជនមាឌធំខ្ពស់ គឺពួកកូនចៅអ័ណាក់ ដែលអ្នកស្គាល់ហើយ ក៏បានឮនិយាយពីគេថា "តើអ្នកណាអាចនឹងឈរនៅមុខពួកកូនចៅអ័ណាក់បាន?" ដូច្នេះ នៅថ្ងៃនេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលនាំមុខអ្នកឆ្លងទៅ ព្រះអង្គដូចជាភ្លើងដែលឆេះបន្សុស ព្រះអង្គនឹងបំផ្លាញគេ ហើយបង្ក្រាបគេនៅមុខអ្នក ដើម្បីឲ្យអ្នកអាចបណ្តេញគេបាន ហើយបំផ្លាញគេយ៉ាងឆាប់រហ័ស ដូចព្រះយេហូវ៉ាបានសន្យានឹងអ្នក ។ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបណ្តេញគេ ពីមុខអ្នកចេញហើយ នោះមិនត្រូវគិតក្នុងចិត្តថា ព្រះយេហូវ៉ាបាននាំខ្ញុំចូលមកកាន់កាប់ស្រុកនេះ ព្រោះតែខ្ញុំសុចរិតនោះឡើយ តែដោយព្រោះអំពើអាក្រក់របស់សាសន៍ទាំងនោះទេ ដែលព្រះយេហូវ៉ាបណ្តេញគេចេញពីមុខអ្នក ។ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់អ្នក ឬដោយព្រោះចិត្តអ្នកទៀងត្រង់ ដែលអ្នកនឹងចូលទៅកាន់កាប់ស្រុករបស់គេនោះឡើយ គឺដោយព្រោះអំពើអាក្រក់របស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបណ្តេញគេចេញពីមុខអ្នក ដើម្បីនឹងបញ្ជាក់សេចក្ដី ដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់អ្នក គឺលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ដូច្នេះ ចូរដឹងថា ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានស្រុកដ៏ល្អនេះឲ្យអ្នកកាន់កាប់ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់អ្នកទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស។
អាន ចោទិយកថា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចោទិយកថា 9:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ