នេះហើយជាសុបិនរបស់ព្រះករុណា ឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណាជ្រាប។ បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច ជាស្តេចដែលព្រះនៃស្ថានសួគ៌បានប្រទានឲ្យមានរាជ្យ ព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អ ហើយកន្លែងណាដែលមានមនុស្សជាតិ មានសត្វព្រៃនៅទីវាល និងសត្វហើរលើអាកាសរស់នៅ ព្រះបានប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា គឺព្រះអង្គបានប្រទានឲ្យព្រះករុណាមានអំណាចលើរបស់ទាំងអស់នោះ គឺទ្រង់ហើយដែលជាក្បាលដែលធ្វើពីមាសនោះ។ បន្ទាប់ពីព្រះករុណាទៅ នោះនឹងមានរាជ្យមួយទៀតកើតឡើង ដែលខ្សោយជាងព្រះករុណា ហើយក៏នៅមានរាជ្យមួយទៀត ជារាជ្យទីបីដែលជាលង្ហិន រាជ្យនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល។ ក្រោយមកនឹងមានរាជ្យទីបួន រឹងមាំដូចដែក ព្រោះដែកបំបែកបំបាក់អ្វីៗទាំងអស់ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងណា រាជ្យនោះក៏នឹងបំបែកបំបាក់អ្វីៗទាំងអស់នោះ ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងនោះដែរ។ ឯការដែលព្រះករុណាទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើពីដីឥដ្ឋរបស់ជាងស្មូន ហើយមួយផ្នែកទៀតធ្វើពីដែកវិញ នោះគឺថា រាជ្យនោះនឹងបែកចេញពីគ្នា តែក្នុងរាជ្យនោះ ផ្នែកខ្លះនឹងរឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកលាយជាមួយដីឥដ្ឋ។ ចំណែកឯម្រាមជើងដែលមួយផ្នែកធ្វើពីដែក ហើយមួយផ្នែកទៀតធ្វើពីដីឥដ្ឋយ៉ាងណា រាជ្យនោះក៏នឹងមានកម្លាំងមួយផ្នែក ហើយផុយស្រួយមួយផ្នែកយ៉ាងនោះដែរ។ ព្រះករុណាទតឃើញដែកលាយជាមួយដីឥដ្ឋជាយ៉ាងណា នោះគេនឹងលាយជាមួយគ្នាទៅវិញទៅមកដោយរៀបការនឹងគ្នា យ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជាមួយគ្នាឡើយ ដូចជាដែកដែលមិនអាចលាយជាមួយដីឥដ្ឋដែរ។
អាន ដានីយ៉ែល 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 2:36-43
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ