ដានី‌យ៉ែល 2:27-30

ដានី‌យ៉ែល 2:27-30 គកស១៦

ដានី‌យ៉ែល​ទូល​ស្តេច​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ គ្រូ​អាប​ធ្មប់ គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ តែ​មាន​ព្រះ​មួយ​អង្គ​នៅ​ស្ថាន‌សួគ៌ ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ហើយ​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​ជ្រាប​ពី​ហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា និង​និមិត្ត​ដែល​ព្រះ​ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​លក់ គឺ​ដូច្នេះឯង បពិត្រ​ព្រះ‌ករុណា កាល​ទ្រង់​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ទ្រង់​កើត​មាន​គំនិត គិត​ពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មក​នៅ​ពេល​ខាង​មុខ ហើយ​ព្រះ​ដែល​បើក​សម្ដែង​ឲ្យ​ព្រះ​ករុណា​ជ្រាប​ពី​អាថ៌‌កំបាំង គឺ​ពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ប៉ុន្ដែ ឯ​ទូល‌បង្គំ​វិញ ព្រះ​បាន​សម្ដែង​ពី​អាថ៌‌កំបាំង​នេះ​ឲ្យ​ទូល‌បង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះ‌អង្គ​បាន​សម្ដែង​មក​ដើម្បី​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ប៉ុណ្ណោះ។

អាន ដានី‌យ៉ែល 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ដានី‌យ៉ែល 2:27-30