កូឡុស 2:6-15

កូឡុស 2:6-15 គកស១៦

ដូច្នេះ អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា ចូរ​រស់​នៅ​ក្នុង​ព្រះ‌អង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ចុះ ទាំង​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ព្រះ‌អង្គ ព្រម​ទាំង​តាំង​ឡើង​ឲ្យ​បាន​រឹង​មាំ​ក្នុង​ជំនឿ ដូច​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា ដោយ​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង។ ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។ ដ្បិត​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​ជា​រូប​រាង​នៅ​ក្នុង​ព្រះគ្រីស្ទ ហើយ​អ្នក​រាល់​គ្នា​បាន​ពេញ​លេញ​ក្នុង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​សិរសា​លើ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នានា​ទាំង​អស់។ នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​កាត់​ស្បែក​ខាង​ព្រះ‌គ្រីស្ទ ដោយ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​នេះ​ចេញ។ ពេល​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​ព្រះ‌អង្គ​នៅ​ក្នុង​ពិធី​ជ្រមុជ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​ព្រះ‌អង្គ​ដែរ ដោយ​សារ​ជំនឿ​លើ​ព្រះ‌ចេស្ដា​របស់​ព្រះ ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​អំពើ​រំលង និង​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រស់​ជា​មួយ​ព្រះ‌អង្គ ដោយ​បាន​អត់​ទោស​គ្រប់​ទាំង​អំពើ​រំលង​របស់​យើង ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើង ក្នុង​បញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង ហើយ​ព្រះ‌អង្គ​បាន​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​នឹង​ឈើ​ឆ្កាង។ ព្រះ‌អង្គ​បាន​ដក​អំណាច​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​ចេញ ហើយ​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ដោយ​មាន​ជ័យ​ជម្នះ​លើ​ពួក​វា​ដោយ​ឈើ​ឆ្កាង ។

អាន កូឡុស 2

Verse Images for កូឡុស 2:6-15

កូឡុស 2:6-15 - ដូច្នេះ អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា ចូរ​រស់​នៅ​ក្នុង​ព្រះ‌អង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ចុះ ទាំង​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ព្រះ‌អង្គ ព្រម​ទាំង​តាំង​ឡើង​ឲ្យ​បាន​រឹង​មាំ​ក្នុង​ជំនឿ ដូច​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា ដោយ​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង។
ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។ ដ្បិត​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​ជា​រូប​រាង​នៅ​ក្នុង​ព្រះគ្រីស្ទ ហើយ​អ្នក​រាល់​គ្នា​បាន​ពេញ​លេញ​ក្នុង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​សិរសា​លើ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នានា​ទាំង​អស់។ នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​កាត់​ស្បែក​ខាង​ព្រះ‌គ្រីស្ទ ដោយ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​នេះ​ចេញ។ ពេល​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​ព្រះ‌អង្គ​នៅ​ក្នុង​ពិធី​ជ្រមុជ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​ព្រះ‌អង្គ​ដែរ ដោយ​សារ​ជំនឿ​លើ​ព្រះ‌ចេស្ដា​របស់​ព្រះ ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​អំពើ​រំលង និង​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រស់​ជា​មួយ​ព្រះ‌អង្គ ដោយ​បាន​អត់​ទោស​គ្រប់​ទាំង​អំពើ​រំលង​របស់​យើង ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើង ក្នុង​បញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង ហើយ​ព្រះ‌អង្គ​បាន​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​នឹង​ឈើ​ឆ្កាង។ ព្រះ‌អង្គ​បាន​ដក​អំណាច​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​ចេញ ហើយ​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ដោយ​មាន​ជ័យ​ជម្នះ​លើ​ពួក​វា​ដោយ​ឈើ​ឆ្កាង ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡុស 2:6-15

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ