វេទនាដល់អ្នករាល់គ្នា ដែលសង្វាតចង់បានថ្ងៃរបស់ព្រះយេហូវ៉ា ហេតុអ្វីបានជាអ្នករាល់គ្នាចង់បានថ្ងៃរបស់ព្រះយេហូវ៉ា? ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ ប្រៀបដូចជាមនុស្សម្នាក់ដែលរត់រួចពីសិង្ហ ហើយទៅជួបនឹងខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។ តើថ្ងៃរបស់ព្រះយេហូវ៉ា មិនមែនជាថ្ងៃងងឹត ហើយឥតពន្លឺ ជាថ្ងៃអន្ធការ គ្មានរស្មីទេឬ? យើងស្អប់ យើងខ្ពើមពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនរីករាយនឹងការប្រជុំយ៉ាងឱឡារិក របស់អ្នករាល់គ្នាដែរ។ ទោះបើអ្នករាល់គ្នាថ្វាយតង្វាយដុត និងតង្វាយម្សៅដល់យើង ក៏យើងមិនទទួលតង្វាយរបស់អ្នករាល់គ្នាដែរ ហើយយើងក៏មិនអើពើនឹងសត្វធាត់ៗ ដែលអ្នករាល់គ្នាថ្វាយ ជាតង្វាយមេត្រីឡើយ។ ចូរដកយកសំឡេងកងរំពងនៃចម្រៀងរបស់អ្នករាល់គ្នា ចេញពីយើងទៅ យើងមិនចង់ស្តាប់សំឡេងពិណរបស់អ្នករាល់គ្នាទេ។ ប៉ុន្ដែ ត្រូវឲ្យមានសេចក្ដីយុត្តិធម៌ហូរដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាស្ទឹងមិនចេះរីងស្ងួតវិញ។
អាន អេម៉ុស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 5:18-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ