អេម៉ុស 5:13-20

អេម៉ុស 5:13-20 គកស១៦

ហេតុ​នេះ មនុស្ស​ឈ្លាស​វៃ នឹង​ស្ងៀម​នៅ​ក្នុង​គ្រា​បែប​នេះ ដ្បិត​នេះ​ជា​គ្រា​មួយ​ដ៏​អាក្រក់។ ចូរ​ស្វែង​រក​អំពើ​ល្អ កុំ​ស្វែង​រក​អំពើ​អាក្រក់​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រស់​នៅ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ​ហើយ។ ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​តាំង​ឲ្យ​មាន​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ​គុណ​ដល់​សំណល់​នៃ​ពួក​យ៉ូសែប។ ហេតុ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មនុស្ស​នឹង​ទ្រហោ​យំ​នៅ​គ្រប់​ទាំងទី​ធ្លា ហើយ​នៅ​គ្រប់​ទាំង​ផ្លូវ​គេ​នឹង​ពោល​ថា "វរ​ហើយ វរ​ហើយ!" គេ​នឹង​ហៅ​ពួក​អ្នក​ស្រែ​ចម្ការ​ឲ្យ​មកយំ​‌សោក ហើយ​ពួក​អ្នក​ដែល​ប្រសប់​ទួញ​ទំនួញ​មក​ទ្រហោ​យំ នៅ​គ្រប់​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ នឹង​មាន​សំឡេង​ទ្រហោ​យំ ដ្បិត​យើង​នឹង​ដើរ​កាត់​កណ្ដាល​អ្នក​រាល់​គ្នា នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ វេទនា​ដល់អ្នក​រាល់​គ្នា ដែល​សង្វាត​ចង់​បាន​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​បាន​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា? ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​រត់​រួច​ពី​សិង្ហ ហើយ​ទៅ​ជួប​នឹង​ខ្លា​ឃ្មុំ ឬ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ច្រត់​ដៃ​នឹង​ជញ្ជាំង រួច​ត្រូវ​ពស់​ចឹក។ តើ​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា មិន​មែន​ជា​ថ្ងៃ​ងងឹត ហើយ​ឥត​ពន្លឺ ជា​ថ្ងៃ​អន្ធការ គ្មាន​រស្មីទេ​ឬ?

អាន អេម៉ុស 5