២ ធីម៉ូថេ 1:6-9

២ ធីម៉ូថេ 1:6-9 គកស១៦

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រំឭក​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ‌ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ ដ្បិត​ព្រះ​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណដែល​ភ័យ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដែល​មាន​អំណាច សេចក្ដី​ស្រឡាញ់ និង​គំនិត​នឹង​ធឹង​វិញ។ ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អម្ចាស់​នៃ​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ដែល​ជាប់​គុក​ព្រោះ​តែ​ព្រះ‌អង្គ​នោះ​ឡើយ តែ​ត្រូវរង​ទុក្ខ​លំបាក​ជា​មួយ​ខ្ញុំសម្រាប់​ដំណឹង​ល្អ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ ដែលទ្រង់​បាន​សង្គ្រោះ​យើង ហើយ​បាន​ត្រាស់​ហៅ​យើង​មក​ក្នុង​ការ‌ងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ប្រព្រឹត្ត​នោះ​ទេ គឺ​ដោយ​សារ​បំណង និង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ មុន​សម័យ​កាល​ទាំង​អស់​មក​ម៉្លេះ

អាន ២ ធីម៉ូថេ 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ធីម៉ូថេ 1:6-9