២ ធីម៉ូថេ 1:6-9

២ ធីម៉ូថេ 1:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​រំឭក​ដល់​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ​ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ ដ្បិត​ព្រះ‌ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង‌តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់ នឹង​ប្រាជ្ញា​នឹង‌ធឹង​វិញ ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្ដី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌អម្ចាស់​នៃ​យើង ឬ​ដោយ​ព្រោះ​ខ្ញុំ ជា​សិស្ស​របស់​ទ្រង់​ដែល​ជាប់​គុក​នោះ​ឡើយ ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ តាម​ព្រះ‌ចេស្តា​នៃ​ព្រះ​ចុះ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ក្នុង​ការ‌ងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ធ្វើ​ទេ គឺ​ដោយ​ដំរិះ នឹង​ព្រះ‌គុណ​នៃ​ទ្រង់​វិញ ដែល​បាន​ផ្តល់​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ មុន​អស់​ទាំង​កល្ប

ចែក​រំលែក
អាន ២ ធីម៉ូថេ 1

២ ធីម៉ូថេ 1:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រំឭក​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ‌ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ ដ្បិត​ព្រះ​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណដែល​ភ័យ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដែល​មាន​អំណាច សេចក្ដី​ស្រឡាញ់ និង​គំនិត​នឹង​ធឹង​វិញ។ ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អម្ចាស់​នៃ​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ដែល​ជាប់​គុក​ព្រោះ​តែ​ព្រះ‌អង្គ​នោះ​ឡើយ តែ​ត្រូវរង​ទុក្ខ​លំបាក​ជា​មួយ​ខ្ញុំសម្រាប់​ដំណឹង​ល្អ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ ដែលទ្រង់​បាន​សង្គ្រោះ​យើង ហើយ​បាន​ត្រាស់​ហៅ​យើង​មក​ក្នុង​ការ‌ងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ប្រព្រឹត្ត​នោះ​ទេ គឺ​ដោយ​សារ​បំណង និង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ មុន​សម័យ​កាល​ទាំង​អស់​មក​ម៉្លេះ

ចែក​រំលែក
អាន ២ ធីម៉ូថេ 1

២ ធីម៉ូថេ 1:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំឭក​ដាស់​តឿន​អ្នក​ថា ចូរ​ធ្វើ​ឲ្យ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​អ្នក​បាន​ទទួល ដោយ​ខ្ញុំ​ដាក់​ដៃ*​លើ​នោះ មាន​សកម្ម‌ភាព​ឡើង​វិញ ដ្បិត​ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ខ្លាច​ទេ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ធ្ងន់។ ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះអង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ* ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ។ ព្រះអង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌គុណ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។

ចែក​រំលែក
អាន ២ ធីម៉ូថេ 1

២ ធីម៉ូថេ 1:6-9

២ ធីម៉ូថេ 1:6-9 គខប២ ធីម៉ូថេ 1:6-9 គខប២ ធីម៉ូថេ 1:6-9 គខប