គ្រានោះ ពួកហោរា គេជម្រាបដល់អេលីសេថា៖ «សូមមើល ទីកន្លែងដែលយើងខ្ញុំនៅជាមួយលោកនេះ ចង្អៀតដល់យើងខ្ញុំពេកណាស់ សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ» លោកឆ្លើយថា៖ «ចូរទៅចុះ»។ មានម្នាក់និយាយថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំប្របាទផង» លោកតបថា៖ «យើងនឹងទៅដែរ»។ ដូច្នេះ លោកក៏ទៅជាមួយ លុះគេបានទៅដល់ទន្លេយ័រដាន់ហើយ នោះក៏កាប់ឈើ តែកាលម្នាក់កំពុងតែកាប់ នោះផ្លែពូថៅបានរបូតធ្លាក់ទៅក្នុងទឹក រួចអ្នកនោះស្រែកឡើងថា៖ «វរហើយ លោកម្ចាស់ខ្ញុំអើយ ពូថៅនេះខ្ញុំបានខ្ចីពីគេទេ» អ្នកសំណព្វរបស់ព្រះសួរថា៖ «តើធ្លាក់ត្រង់ណា?» អ្នកនោះក៏បង្ហាញកន្លែង រួចលោកកាប់មែកឈើមួយកំណាត់ បោះទៅក្នុងទឹក ហើយផ្លែពូថៅក៏អណ្តែតឡើងមក។
អាន ២ ពង្សាវតារក្សត្រ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពង្សាវតារក្សត្រ 6:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ