២ ពង្សាវ‌តារ‌ក្សត្រ 2:23-25

២ ពង្សាវ‌តារ‌ក្សត្រ 2:23-25 គកស១៦

លោក​បាន​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ក្រុង​បេត-អែល ពេល​លោក​កំពុង​តែ​ទៅ​តាម​ផ្លូវ​នោះ មាន​ពួក​ក្មេង​ជំទង់​ប្រុសៗ​ចេញ​ពី​ទី​ក្រុង​មក ពោល​ពាក្យ​មើល‌ងាយ​ដល់​លោក​ថា៖ «អា​តម្ពែក​អើយ ឡើង​ទៅ! អា​តម្ពែក​អើយ ឡើង​ទៅ​ចុះ!»។ លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្ដាសា​ដល់​វា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ស្រាប់​តែ​មាន​ខ្លា​ឃ្មុំ​ញី​ពីរ​ក្បាល ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​សែសិប​ពីរ​នាក់​ទៅ។ លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​ភ្នំ​កើមែល ហើយ​ពី​នោះ​ទៀត លោក​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។